ឪពុកម្ដាយគ្រប់រូបគួរតែបញ្ឈប់កូនៗ មើលឧបករណ៍អេឡិចត្រូនិចបន្ត ព្រោះធ្វើអោយប៉ះពាល់កែវភ្នែកខ្លាំងណាស់
ម្តាយឪពុកលើលោកអ្នកណាមិនស្រឡាញ់កូន ចង់ឃើញរីករាយនោះ។ ប៉ុន្តែពេលខ្លះព្រោះតែចង់ឲ្យកូនសប្បាយបានទិញ iPhone , iPad…។ ម្យ៉ាងទៀត បែបនេះកូនវានៅស្ងៀម យើងមានពេលបំពេញកិច្ចការផ្សេងៗ។ ប៉ុន្តែជាផលវិបាកពិតជាមិនធម្មតា រហូតដល់ថ្នាក់បុរសជាឪពុកសញ្ជាតិថៃម្នាក់បានបង្ហោះករណីកូនស្រីបង្កើតអាយុ៤ឆ្នាំ របស់ខ្លួនទុកជាមេរៀន។
Dachar Nuysticker Chuayduang រស់នៅបាំងកក បានឲ្យកូនស្រីខ្លួនប្រើ iPhone iPad តាំងពីវាមានអាយុ២ឆ្នាំ។ តែមួយរយៈខ្លីប៉ុណ្ណោះ វាបានញៀន។ ពេលណាគ្មានបរិក្ខារឆ្លាតវៃ កូនរករឿងរហូតម្តាយឪពុកទ្រាំលែងបាន ត្រូវយកមកឲ្យ។ នាង Dachar ឲ្យដឹងថា៖ មិនខុសពីឪពុកម្តាយដទៃមួយចំនួនធំទេ ពេលកូនស្រីវ័យស្របាល២ឆ្នាំ តែងរករឿងខ្ញុំយកទូរស័ព្ទ បើកវីដេអូលើយូធូបឲ្យវាមើល ដើម្បីខ្ញុំអាចធ្វើការផ្ទះបាន។ វិធីនេះប្រសើរមែន!។
ស្មានមិនដល់ថា ដើម្បីមានពេល ខ្ញុំបានធ្វើឲ្យភ្នែករបស់កូនខ្សោយទៅៗដល់ពេលអាយុបាន៤ឆ្នាំ វាត្រូវវះកាត់ភ្នែកដើម្បីបញ្ចៀសពីភាពពិការ។ ៤ឆ្នាំសោះភ្នែកត្រូវវះកាត់ និងពាក់វ៉ែនតាជាប់!ពិតណាស់! អ្វីៗហួសពេលអស់ហើយ។ បរិក្ខារឆ្លាតជាកាំបិតមុខ២ ហេតុនេះអ្នកជាអាណាព្យាបាលទាំងឡាយ គប្បីមានវិធីសាស្ត្រក្នុងការអនុញ្ញាតឲ្យចូលប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយមានកាលកំណត់។ ឥឡូវត្រូវពាក់វែនតាជាប់ជាប្រចាំ។
Dachar នៅបានប្រាប់បន្ថែមថា ក្រៅពីបញ្ហាភ្នែក កូនរបស់នាងនៅរងជំងឺ “អារម្មណ៍ប្រមូលផ្តុំ” ដោយពិបាកនៅស្ងៀមបាន ប្រសិនពុំមានទូរស័ព្ទនៅក្នុងដៃ។ នេះជារោគញៀនដែលទាមទារត្រូវព្យាបាលរយៈពេលវែង។ ហើយចុះបើកូនអ្នកបើកដំឡើងផ្តេសផ្តាស់ទៀតនោះ!? ផលវិបាកច្រើនណាស់! គិតឡើងវិញទៅណា៎!


No comments: