ព័ត៌មានថ្មីៗ
recent

នគរបាលខណ្ឌច្បាអំពៅ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ចាក់មាន់ជល់ភ្នាល់តាមប្រព័ន្ធអ៉ីនធេីណិត)​ ចុះខណ្ឌផ្សេងទៀត?

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌច្បារអំពៅ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ ម៉ៅ​ សឿត​ អធិការរងខណ្ឌ​ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ចាក់មាន់ជល់ភ្នាល់តាមប្រព័ន្ធអ៉ីនធេីណិត) នៅចំណុចហាងកាហ្វេដុងហេង លី ទីតាំងផ្ទះលេខ៧៨ ផ្លូវ៣៥៧ ភូមិកណ្តាល១ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី។

ដោយមានការអនុញ្ញាតពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ,លោកវរសេនីយ៍ ទោ ម៉ៅ សឿត អធិការរង បានចុះបង្ក្រាប ជាក់ស្តែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់មាន់ជល់ភ្នាល់តាមប្រព័ន្ធអ៉ីនធេីណិត នៅទីតាំងខាលើ។ 

ដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ៖ ទូរទស្សន៍ ០៤គ្រឿង, កុំព្យួទ័រ ១០គ្រឿង, ក្រដាសចាក់ ភ្នាល់ជល់មាន់មួយចំនួន, លុយ ១៥១ដុល្លារ, លុយខ្មែរ ១,៤៤០,០០០រៀល, សៀវភៅកត់ ចំណូល ចំណាយ ១ក្បាល, តុ៥, កៅអី១០, កង្ហារ០២គ្រឿង, កាមេរ៉ាសុវត្ថិភាព០១គ្រឿង និងម៉ូតូ៣៣គ្រឿង និងធ្វើការឃាត់ខ្លួនមនុស្ស ២១នាក់ (ប្រុស) ក្នុងនោះម្ចាស់ទីតាំង០១នាក់, ភ្នាក់ងារស៊ីសង០៣នាក់ និងអ្នកលេង ១៧នាក់ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌ ច្បារអំពៅ ធ្វើការសាកសួរ​ ៕
https://drive.google.com/uc?export=view&id=1kFgA_K-ZwVOmViYUSLsmBHMQWY_qxOh-https://drive.google.com/uc?export=view&id=1rn-7mHWme_Q_0_RSVTbkB8s6T8B1idLWhttps://drive.google.com/uc?export=view&id=1MABnO71e0SPFN8c_do9qB4kH9je49xkI

No comments:

Powered by Blogger.