ព្រះពុទ្ធបដិមាកម្ពស់ជាង ៦ម៉ែត្រ និង ព្រះពុទ្ធរូបទ្រង់បិណ្ឌបាត្រចំនួន ១៥៧អង្គ ស្ថិតនៅលើភ្នំពោនជាប់នៅមាត់សមុទ្រ ខេត្តកែប
ព្រះពុទ្ធរូបទ្រង់បិណ្ឌបាត្រចំនួន ១៥៧អង្គ និងព្រះពុទ្ធបដិមាប្រទានអភ័យកម្ពស់ជាង ៦ម៉ែត្រ កំពុងតែក្លាយជាទីចំណាប់អារម្មណ៍របស់មហាជន ក្រោយពីរូបភាពជាច្រើនសន្លឹកបង្ហាញនូវភាពស្រស់ស្អាតតាមមាត់សមុទ្រ។ ព្រះពុទ្ធបដិមាកម្ពស់៦ម៉ែត្រនេះស្ថិតនៅក្នុងវត្តសត្ថាធម្មវិហារភ្នំពោន ស្ថិតក្នុងភូមិ ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប។
វត្តសត្ថាធម្មវិហារ ស្ថិតនៅលើភ្នំពោន បានបង្កើតឡើងនៅឆ្នាំ២០១៧ មានសមទ្ធិផលកុដិចំនួន ៣ខ្នង បន្ទប់អនាម័យ កាំជណ្ដើរឡើងភ្នំ ព្រះពុទ្ធបដិមាបិណ្ឌបាត្រ ១៥៧អង្គ ព្រះពុទ្ធបដិមាកម្ពស់សរុបជាង ៦ម៉ែត្រ មិនត្រឹមតែប៉ុណ្ណោះក៏មានការចាប់ផ្ដើមកសាងព្រះពុទ្ធរូបប្រក់នាគ ដែលមានកម្ពស់រហូតដល់ជាង ១៥ម៉ែត្រ។ ដូច្នេះហើយពេលមហាជនធ្វើដំណើរកម្សាន្តមកខេត្តកែប កុំភ្លេចមកលេងកម្សាន្ត និងទស្សនាវត្តសត្ថាធម្មវិហារ ស្ថិតនៅលើភ្នំពោន ជាកន្លែងធម្មជាតិស្រស់បំព្រងជាប់នឹងមាត់សមុទ្រ៕





No comments: