ផ្អើលទៀតហើយ ស្នងការរងខេត្តកណ្តាលដែលល្បីបើកផ្ទះសំណាក់ជួលអោយក្រុមជួញដូរគ្រឿងញៀនស្នាក់នៅ ឥឡូវភ្ជាប់ពាក្យឲ្យថ្លៃទឹកដោះខាងស្រី១០ម៉ឺនដុល្លារ និងលុចស៊ីស៥៧០មួយគ្រឿង
កណ្តាល៖គួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនដែលលោកឧត្តមសេនីយ៍ត្រី
ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ
ការិយាល័យក៨
សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តកណ្តាល
និងកម្លាំងនគរបាលអធិការក្រុងតាខ្មៅ
បានធ្វើការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់របស់លោកស្នងការរង
បានមនុស្សប្រុស ស្រី
ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនជាច្រើននាក់រួមនិងថ្នាំញៀនជាច្រើន
មិនបានប៉ុន្មានខែផងស្ងាត់ៗ ស្រាប់តែលោកស្នងការរងធ្វើអោយមហាជនភ្ញាក់ផ្អើលដោយ
ភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាត ដោយជូនខាងស្រី ១០ម៉ឺនដុល្លារ
និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៀត
ពិតជាមិនធម្មតាមែន។
ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង
សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង
កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី
ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើអោយមហាជននិងអ្នកជិតខាង បានលាន់មាត់
និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាថា លោកស្នងការរងអីក៍មានទ្រព្យសម្បត្តិយ៉ាងនេះ
ឬការភ្ជាប់ពាក្យនេះលោកចង់បង្ហាញមហាជនថា លោកជាអ្នកមានទ្រព្យ លុយកាក ច្រើន
ជាងលោកស្នងការរងដ៍ទៃៗទៀតតើមែនទេប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបថា
លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា
ស្នងការរងនគរបាលខេត្តកណ្តាល ជាមនុស្សដែលមានប្រពន្ធច្រើន រៀបការហើយ
ក្រោយមកលែងលះរហូត ចំពោះការភ្ជាប់ពាក្យនេះគឺជាភរិយាទី៤ហើយ។
មហាជនជាច្រើនបានលាន់មាត់ថា
តិចរឿងលោក ឧត្តមសេនីយ៍ត្រី ស្រេង សុខា
ស្នងការរងនគរបាលខេត្តកណ្តាល ដូចរឿងលោក គឹម រស្មី
អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដោយសារតែជូនសែកកូន៥នាក់
ក្នុងម្នាក់ៗ១០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើត
ត្រូវបានសម្តេចតេជោស្នើទៅព្រះមហាក្សត្រ
បណ្តេញចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ។ លោក
គឹម រស្មី បច្ចុប្បន្នកំពុងស្ថិតតាមការសើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ
ផងដែរ ៕
ប្រភពដោយ៖ ឆ ដា កញ្ចក់ទិព្វ








No comments: