ព័ត៌មានថ្មីៗ
recent

រថយន្តរបស់កងដឹកជញ្ជូន H.C ធ្វើបាក់បង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ


ភ្នំពេញ​៖នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នេះ​ រថយន្ត​ដ៏​ធំ​និង​ដ៏​វែង​មួយ​គ្រឿង​ បាន​ធ្វើ​ដំណើរ​យ៉ាង​រលូន​រហូត​ឆ្លង​មក​ដល់​ចំណុច​លើស្ពាន​ស្ទឹង​មានជ័យ​ ។ រថយន្ត​នេះ​ គឺ​ ជា​រថយន្ត​កង​ដឹកជញ្ជូន​ ផ្លាក​សញ្ញា​ H.C ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 3R-0247 បាន​ចាកចេញ​ផុត​ពី​ស្ពាន​ស្ទឹង​មានជ័យ​ ហើយ​ បន្ទាប់​ពី​ធ្វើ​ឱ្យ​បាក់​បង្កាន់​ដៃ​ស្ពាន​រួច​ ។ ប៉ុន្តែ​ក្រោយ​មក​ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​បាន​វិញ​ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី​ ។
អ្វី​ជា​ការ​ភ្ញាក់ផ្អើល​និង​ពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា​ នោះ​ គឺ​ រថយន្ត​ដ៏​វែង​និង​ដ៏​ខ្ពស់​នេះ​ បាន​ប៉ះ​នឹង​ក្បាល​ស្ពាន​ស្ទឹង​មានជ័យ​ ធ្វើ​ដំណើរ​លែង​រួច​ ដែល​កំពុង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ ។
អ្នក​តែងតែ​ធ្វើ​ដំណើរ​ផ្លូវ​នេះ​ រិះគន់​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ ថា​ បើ​ខាង​ចាប់​ម៉ូតូ​អត់​មួក​ ភ្លេច​បិទ​ភ្លើង​ស៊ីញ៉ូ​ និង​ ជិះ​បញ្ច្រាស​ឆ្លង​ផ្លូវ​បន្តិចបន្តួច​ មិន​ដែលលើក​លែងឡើយ​ ។ ប៉ុន្តែ​ពេល​រថយន្ត​ដ៏​ធំ​ឆ្លង​កាត់​បែបនេះ​វិញ​ ភ្នែក​ស្រវាំង​មើល​លែង​ឃើញ ៕

No comments:

Powered by Blogger.