ព័ត៌មានថ្មីៗ
recent

នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុត​បំផ្លាញ​សម្ភារៈ​វត្ថុ​តាង​សាប៊ូ​លាងខ្លួន​ម៉ាក​ SUNNY​ ក្លែងក្លាយ​និង​វត្ថុធាតុដើម​ប្រហែល​៨​តោន​

(​ភ្នំពេញ​)​ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ដុត​បំផ្លាញ​ចោល​សម្ភារៈ​វត្ថុ​តាង​សាប៊ូ​លាងខ្លួន​ម៉ាក​ SUNNY​ ក្លែងក្លាយ​ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿងសម្អាង​ខុសច្បាប់​ សរុប​ចំនួន​ ១៤​មុខ​ ប្រហែល​ ០៨​តោន​ ។​
​ការ​ដុត​បំផ្លាញ​សម្ភារៈ​វត្ថុ​តាង​សាប៊ូ​លាងខ្លួន​ម៉ាក​ SUNNY​ ក្លែងក្លាយ​ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿងសម្អាង​នេះ​ បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៣​និង​០០​នាទី​ អនុវត្ត​តាម​សាលក្រម​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ទីលាន​ចាក់សម្រាម​បឹង​ជើងឯក​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ មន្ត្រី​ក្រសួងសុខាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​សម្ភារ​វត្ថុ​តាង​ សាប៊ូ​លាងខ្លួន​ម៉ាក​ SUNNY​ ក្លែងក្លាយ​ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿងសម្អាង​ខុសច្បាប់​ សរុប​ចំនួន​ ១៤​មុខ​ (​ទម្ងន់​ប្រហែល​ ៨​តោន​)​ ដែល​បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ឃ្លាំង​លេខ​៨៧​ ផ្លូវ​បេតុង​ ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ៕

No comments:

Powered by Blogger.