ព័ត៌មានថ្មីៗ
recent

ជនសង្ស័យ​២​នាក់​ ករណី​លួច​កាច់​សោ​រក​ម៉ូតូ​ យ៉ាង​សកម្ម​ និង​ទទួលផល​ចោរកម្ម​ប្រចាំ​ស្រុក​ គិរីវង់​ ត្រូវ​នគរបាល​ចាប់ខ្លួន​

តាកែវ​៖​ ព្រឹក​ថ្ងៃ​ពុធ​ ៤០​កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៩​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​ អំពើ​លួច​(​កាច់​សោរ​ករ​ម៉ូតូ​)​ប្រគល់​ទៅ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​ កំពត​។​


​លោក​វរសេនីយ៍ឯក​ យុង​ ញី​វ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ និង​ដាក់​បទបញ្ជា​ផ្ទាល់​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍​ ឯក​ ង៉េ​ង​ ជូ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍​ ទោ​ សុខ​ សំណាង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ក្នុង​ការ​បង្ការ​បង្ក្រាប​ ទប់ស្កាត់​បទល្មើស​អំពើ​លួច​ ឆក់​ ប្លន់​ គ្រឿងញៀន​ ក្មេង​ទំនើង​ គ្រប់​ប្រភេទ​ដល់​ កម្លាំង​ជំនាញ​ និង​លោក​ អធិការ​នគរបាល​ស្រុក​-​ ក្រុង​ និង​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ដោយ​មានការ​សម្រប​ស​ម្រូ​ល​ពី​លោក​ ជ័យ​ រិ​ទ្ធី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​ អម​សាលាដំបូង​ខេត្តកំពត​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្តន៍​ដីកា​ បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​:៥៩​ព្រ​.​ទ​/១៦​ចុះ​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៦​ របស់​លោក​ ខៀវ​ ផា​ន់​ ណា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត​ តាម​ចាប់​ជនសង្ស័យ​ឈ្មោះ​ វ៉ុ​ក​ វឿ​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ទួល​សំបូរ​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរ​រាំង​ឪ​ ខេត្តកំពង់ចាម​(​ពី​បទ​លួច​កាច់​សោ​រក​ម៉ូតូ​)​ នៅ​ចំណុច​ភូមិ​តា​ភេ​ម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​ ក្រោយ​ពី​ស្តាប់​របាយការណ៍​ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ វ៉ុ​ក​ វឿ​ន​ថា​ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​ចំនួន​៦​លើក​ ក្នុង​ទឹកដី​ខេត្តកំពត​ចំនួន​០២​លើក​ និង​ ទឹកដី​ខេត្តតាកែវ​ចំនួន​០៤​លើក​ បាន​សម្រេច​ទាំង​៦​លើក​ ក្រៅពី​នេះ​ជនសង្ស័យ​ក៏​បាន​សារភាព​ទៀត​ថា​ ខ្លួន​ធ្លាប់​ទទួល​ទិញ​ម៉ូតូ​កាច់​សោ​រក​ពី​មនុស្ស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ ចំនួន​៦​លើក​បាន​ម៉ូតូ​៦​គ្រឿង​ នៅ​ទីតាំង​ហាង​លក់​គុយទាវ​ ស្ថិត​នៅ​ភូមិ​ត្រាំ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​។​ ហើយ​ម៉ូតូ​ទាំង​១២​គ្រឿង​នេះ​យក​ទៅ​លក់​នៅ​ផ្សារ​ទន្លាប់​ស្ថិត​នៅ​ភូមិ​កំពង់​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​ គិរីវង់​ ខេត្តតាកែវ​។​

​ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​ដល់ទី​តាំង​ទទួល​ទិញ​(​ផល​ចោរកម្ម​)​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ ជូ​ សំបូរ​ ហៅ​អា​ក្របី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មានមុខរ​បរជា​ជាង​ជួសជុល​រថយន្ត​ មាន​ទីលំនៅ​ភូមិ​កំពង់​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ និង​ រក​ឃើញ​ម៉ូតូ​ចំនួន​៥​គ្រឿង​ទៀត​ដែល​ជា​វត្ថុ​តាង​ក្នុង​អំពើ​លួច​មាន​ពីរ​ទីតាំង​ផ្សេង​គ្នា​។​
​ទីតាំង​ទី​១-​នៅផ្ទះ​ឈ្មោះ​ ប្រៃ​ ប្រុស​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ នៅ​ស្រុក​ គិរីវង់​ខេត្តតាកែវ​ រក​ឃើញ​ម៉ូតូ​០២​គ្រឿង​។​
​ទីតាំង​ទី​២-​នៅផ្ទះ​ឈ្មោះ​ ជួ​ ហុ​ន​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ នៅ​ត្រើយ​ទន្លាប់​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​ គិរីវង់​ ខេត្តតាកែវ​ បាន​រក​ឃើញ​ម៉ូតូ​ចំនួន​០៣​គ្រឿង​ទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ រួម​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ខេត្ត​ តាកែវ​ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចាត់ការ​បន្ត​៕


No comments:

Powered by Blogger.