ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ មានតែសម្ដេចតេជោសែន ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ ការរីកចំរើន និងមានសុខសន្តិភាពពេញបរិបូរណ៍
តាកែវ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងប្រាប់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីនោះពីការ រីកចម្រើនឥតឈប់ឈរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេច តេជោ ហ៊ុន សែន ជាប្រមុខ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានជំនឿលើការដឹកនាំដ៏ត្រឹម ត្រូវរបស់ សម្ដេចតេជោ ដែលជានិច្ចកាលសម្ដេចបានធ្វើអ្វីៗ គ្រប់បែបយ៉ាងដើម្បីភាពសុខសាន្តរបស់ ប្រទេស ជាតិនិងប្រជាពលរដ្ឋ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្តដំណាក់រាជា ដែលស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃ សុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ជិត១ពាន់នាក់ ដែលបានចូលរួមនៅក្នុងពិធីសម្ភោធនោះ បានលើកឡើងថា តាមរយៈប្រវត្តិសាស្រ្តបានបង្ហាញថា ប្រទេសកម្ពុជាយើង ប្រជាពលរដ្ឋខ្មែរយើងបានបានរងការឈឺចាប់អស់រាប់សតវត្សន៏មកហើយ ដោយ សារសង្គ្រាមបង្ហូឈាមរវាងប្រទេសជិតខាងនិងសង្រ្គាមរវាងខ្មែរនឹងគ្នាឯង។ ដើមទសវត្សន៏ទៅ៧០ មានអ្នកនយោបាយមួយក្រុមបានទៅពឹងបរទេសឲ្យមកជួយក្រុមខ្លួនទីបំផុតប្រទេសនិងប្រជាពលរដ្ឋខ្មែរត្រូវបានរងគ្រោះដោយសារការទំលាក់គ្រាប់បែករបស់បរទេសនិងចុងក្រោយប្រទេសបានធ្លាក់ចូលទៅនិងរបបកាប់សំលាប់ប្រល័យពូជសាសន៏។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៏បន្ថែមថា ទើបតែនៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ទើបប្រទេសយើងបានទទួលសុខសន្តិភាពទូទាំងប្រទេសតាមរយៈគោលនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន ។ ប្រទេសមានសុខសន្តិភាពនេះហើយទើបធ្វើឲ្យយើងមានឱកាសអភិវឌ្ឍន៏ ប្រទេសបណ្ដើៗនិងធ្វើឲ្យបងបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធាទ្វេឡើងតាមរយៈការគៀងគរអ្នកវិនិយោគក្នុងស្រុកនិងបរទេសឲ្យចូលមកបណ្ដាក់ទុនបង្កើតការងារឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើ។
ឯកឧត្តមឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៏បន្ថែមថា ក៏ប៉ុន្តែជាការឲ្យសោក ស្ដាយខ្លាំងណាស់នៅពេលដែលប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាសាន្ត ស្រាប់តែមានក្រុមអ្នកនយោបាយខ្លះដែលអួតខ្លួនថាជាអ្នកស្នេហាជាតិ ស្រលាញ់ប្រជាពលរដ្ឋ បែជាទៅ ពឹងពាក់បរទេសនិងអំពាវនាវឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជាទៅវិញ។ ប្រទេសជាតិបែកបាក់ ខ្វះ ការរូបរួមគឺដោយសារតែមានអ្នកនយោបាយមួយចំនួនតូចឆ្លៀតឱកាស់ញុះញង់និងចង់ឲ្យបរទេសគាបសង្កត់ធ្វើបានប្រទេសជាតិខ្លួននិងប្រជាពលរដ្ឋទៅវិញ។ តែផ្ទុយទៅវិញអ្នកនយោបាយសាងអំពើបាប បែបនេះ បានរងគ្រោះខ្លួនឯងទៅវិញ តាមរយៈការប្រេះឆានៅក្នុងបក្សរបស់ខ្លួន និងការមិនទុកចិត្តគ្នា នៅក្នុងក្រុមរបស់ខ្លួន។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ដរាបណាសម្ដេចតេជោ ហ៊ុន សែន នៅបន្តដឹកនាំប្រទេស ដោយសារតែការបោះឆ្នោតគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ដរាបនោះប្រទេសជាតិមានសុខសន្តិភាព មាន ការអភិវឌ្ឍន៏លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូធាជាពិសេសប្រទេសកម្ពុជា កាន់តែមាន ភាពល្បីល្បាញនៅលើឆាកអន្តរជាតិថែមទៀតជាក់ជាពុំខាន៕
No comments: