រថភ្លើងបាត់ដំបង-សិរីសោភ័ណបុកគ្នាជាមួយរថយន្តដឹកដី
បន្ទាយមានជ័យ៖ នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ លើផ្លូវដែកនៅភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថភ្លើង និងរថយន្តដឹកថ្មធុនធំបុកគ្នា។
ហេតុការណ៍នោះបណ្តាលឱ្យខូចខាតធ្ងន់ទាំងសងខាង ដោយរថភ្លើងខ្ទេចក្បាល១ចំហៀង ។ ឯរថយន្តក្រឡាប់ធ្លាក់ពីផ្លូវដែក។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះមកពីរថយន្តធំឆ្លងកាត់ផ្លូវរថភ្លើងខ្វះការប្រុងប្រយ័ត្ន ព្រោះរថភ្លើងរត់លើផ្លូវដែកគ្មានលទ្ធភាពគេចពីឧបសគ្គឡើយ។
រថយន្តធុនធំនោះម៉ាកCNHTC ពណ៌ឈាមជ្រូក ផលិតនៅប្រទេសចិន ស្លាកលេខក្រុមហ៊ុនAT 3-0798 ។




No comments: