ព័ត៌មានថ្មីៗ
recent

ខ្ទឹមសមានផ្ទុកសារធាតុគីមីជាង ២៥តោន ត្រូវបានអាជ្ញាធរជំនាញដុតកម្ទេចចោលព្រឹកនេះ

ព្រះសីហនុ៖ ខ្ទឹម-ស មួយឡានកុងតឺន័រទម្ងន់២៥តោន ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ឃាត់បាន ហេីយរកឃើញថា មានផ្ទុកសារធាតុគីមីកសិកម្មលេីសកំរិត ។
មន្ត្រីជំនាញ បញ្ជាក់ថា អ្នកបរិភោគអាចនឹងជួបបញ្ហាប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ និង កើតជាជំងឺមួយចំនួនដូចជាក្អួត រាក ញ័រប្រកាច់ ប្រស្រីភ្នែករួមតូច ពិបាកដកដង្ហើម ហើយក្នុងករណីធ្ងន់ធ្ងរអាចឈានដល់ស្លាប់បាន ។ ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី៣១ ខែមករា នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងមន្ត្រីពាក់ព័ន្ធ បានដុតកម្ទេចខ្ទឹម-ស ទាំងនេះចោល នៅទីលានចាក់សំរាម ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្ទឹម-សខូចគុណភាពទាំងអស់នេះ នាំមកពីប្រទេសចិនតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុរកឃើញ និងឃាត់ទុកនាំយកកម្ទេចចោល ដោយសារថាមានសារធាតុថ្នាំពុលកសិកម្ម Disul foton ដែលជាថ្នាំគីមីបាញ់សម្លាប់សត្វល្អិតកុំឱ្យបំផ្លាញដំណាំលើសកំរិតកំណត់ ៕

No comments:

Powered by Blogger.