ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនមណ្ឌលកុមារកំព្រាខេត្ត
តាកែវ៖ នារសៀលថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូងនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ រួមដំណើរដោយ លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា និងមន្រ្តី ក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហម កម្ពុជា ខេត្តតាកែវ ផ្តល់ជូនក្មួយៗកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ ដែលកំពុងជួបការ ខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ ចំនួន ៨៣ នាក់។
នាឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត បានពាំនាំ មកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យក្នួយៗទាំង អស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០០គីឡូក្រាម ត្រីខកំប៉ុង ១០យួរ មីម៉ាម៉ា ៦កេស ទឹកត្រី៤យួរ អំបិល ១០គីឡូក្រាម និងថវិកា ៥០០.០០០រៀល និងជូនម៉ែដោះ៩នាក់ ក្នុងម្នាក់៥០០០០ រៀល និងកុមា៤៧ នាក់ក្នុងម្នាក់៥០០០រៀល ផងដែរ៕
អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០០គីឡូក្រាម ត្រីខកំប៉ុង ១០យួរ មីម៉ាម៉ា ៦កេស ទឹកត្រី៤យួរ អំបិល ១០គីឡូក្រាម និងថវិកា ៥០០.០០០រៀល និងជូនម៉ែដោះ៩នាក់ ក្នុងម្នាក់៥០០០០ រៀល និងកុមា៤៧ នាក់ក្នុងម្នាក់៥០០០រៀល ផងដែរ៕
No comments: