ព័ត៌មានថ្មីៗ
recent

បុរសស្រវឹងខួបម្នាក់ ចងកសម្លាប់ខ្លួននៅផ្ទះដោយខ្លួនឯងគ្មានអ្នកដឹងមូលហេតុពិតប្រាកដ


ខេត្តតាកែវ ÷ ជនរងគ្រោះម្នាក់បានយកខ្សែលីឡុងចងកសម្លាប់ខ្លួនឯងនិងរនងផ្ទះស្លាប់ចោលប្រពន្ធកូនគួរឲ្យសង្វេគដោយពុំដឹងមូលហេតុ។ ហេតុការណ៍ចងកធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោង១៦និង៥០នាទីស្ថិត នៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 
តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកព្រៃក្រប្បាសប្រាប់ថាជនរងគ្រោះមានឈ្មោះ ជួន ឡូ តាមភេទប្រុស អាយុ៤៣ ឆ្នាំរស់ នៅភូមិ/ឃុំកើតហេតុខាងលើ។ ដោយឡែក តាមសម្តីសាច់ញាតិបានបញ្ជាក់ថាជនរងគ្រោះជាមនុស្សស្រវឹងស្រាជាប្រចាំនិងចេះតែរករឿងប្រពន្ធនិងកូនថែមទាំងគំរាមចងកសម្លាប់ខ្លួនជាញឹកញាប់មកហើយ លុះមកដល់ថ្ងៃកើតហេតុទាន់រងគ្រោះបានចងកសម្លាប់ខ្លួនឯងដោយគ្មានអ្នកដឹងនិងជួយសង្គ្រោះបាន។ 
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសជាមួយនឹងលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យនិងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ បច្ចុប្បន្នក្រោយពីធ្វើកំណត់ហេតុនិងកោសល្យវិច័យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


No comments:

Powered by Blogger.