ស្លាប់៣នាក់ ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅលើផ្លូវជាតិលេខ ៤
ព្រះសីហនុ៖ ព្រឹកថ្ងៃ៤រោច ខែមិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២:១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១១-១១២ ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តកូរ៉េ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់់ផ្លាកលេខភ្នំពេញ2AW-0985 ជិះគ្នាចំនួន ១៣នាក់ស្រី ០២នាក់ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើវ៉ាជែងនឹងរថយន្ត មានទិសដៅស្របគ្នា រួចជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្ដង ។




No comments: