កម្មករកម្មការនីជាង ១ពាន់នាក់មិនព្រមចូលធ្វើការ តវ៉ាទាមទារឲ្យថៅកែរោងចក្រ តាកែវស៊ូ បើកលុយអតីតភាពការងាររបស់កម្មករចំនួន៦ឆ្នាំ
តាកែវ ៖ កម្មការនីរោងចក្រដេរស្បែកជើង ជាង ១.០០០ នាក់
បាននាំគ្នាចេញពីរោងចក្រ មិនចូលធ្វើការដោយសុំតវ៉ា អោយថៅកែរោងចក្រ បើកប្រាក់បំណាច់អតីតភាពការងារ ចំនួន ៦ឆ្នាំ
មកអោយពួកគាត់ បើកមិនមានដំណោះស្រាយទេ ពួកគាត់មិនព្រមចូលធ្វើការវិញនោះទេ
ថែមទាំងគ្រោងនិងធ្វើការតវ៉ាដង្ហែរក្បួនទៅសាលាខេត្តតាកែវ
ដើម្បីសុំអោយអាជ្ញាធរខេត្ត និងសម្តេចតេជោហ៊ុន សែន ជួយដល់ពួកគាត់ ។
តំណាងកម្មកររោងចក្រ តាកែវស៊ូ
ដែលចេញមកធ្វើការតវ៉ានោះ ឈ្មោះ យី សុខន និងឈ្មោះ មាស ស្រីអូន បានិយាយថា
ការតវ៉ារបស់ពួកគាត់ក្នុងថ្ងៃនេះ គឺសុំអោយថៅកែរោងចក្រ
បើកប្រាក់បំណាច់ឆ្នាំ ដែលបានចុះកុងត្រាជាមួយគ្នា
និងជាប្រាក់អតីតភាពការងារ របស់ពួកគាត់
ដែលខំបម្រើការងារជាច្រើនឆ្នាំមកនេះ ។ កម្មការរិនីរោងនោះបាននិយាយទៀតថា
មកទាល់ពេលនេះកម្មការិនីរោងចក្រជាច្រើន បានធ្វើការលើសពី ៦ឆ្នាំមកហើយ
តែនៅមិនទាន់មានការបើកប្រាក់អតីតភាពការងាររបស់ពួកគាត់នៅឡើយទេ
ទើបពួកគាត់សម្រេចមិនចូលធ្វើការងារ ហើយចេញមកតវ៉ាបែបនេះ ។
ទន្ទឹមនិងការត៉វានេះដែរ គឺពួកគាត់បាន ស្តាប់នៅប្រសាសន៍របស់សម្តេចតេជោ
ហ៊ុន សែន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមហ្វេសបុកថា
តម្រូវអោយគ្រប់រោងចក្រទាំងអស់នៅក្នុងស្រុក
ត្រូវបើកប្រាក់បំណាច់អតីតភាពការងារជូនដល់កម្មកររោងចក្រទាំងអស់
និងបានចេញច្បាប់ថ្មីថែមទៀត ។
សូមបញ្ជាក់ផងដែរថា
រោងចក្រដែលក្រុមកម្មករតវ៉ាសុំបើកប្រាក់បំណាច់អតីតភាពការងារនោះមានឈ្មោះ
រោងចក្រ តាកែវស៊ូ មានទីតាំងឋិតនៅភូមិត្រាំសង្កាត់រកាក្រៅ ក្រុងដូនកែវ
ខេត្តតាកែវ ។
បើកតាមសម្តីរបស់កម្មការិនីដែលធ្វើការតវ៉ានៅខាងមុខរោងចក្រនោះ
បាននិយាយថា ការធ្វើការតវ៉ានេះ គឺជាលើកទី ២ហើយ ដោយការធ្វើការតវ៉ាលើកមុន
ត្រូវបានមន្ទីរការងារ និងថៅកែរោងចក្រ ធ្វើការសម្របសម្រួល
សុំមិនអោយមានការតវ៉ា មិនចូលធ្វើការងារទៀត តែរហូតមកដល់ពេលជិត
១០ថ្ងៃមកហើយ នៅតែមិនមានដំណោះស្រាយអ្វីទាន់តែសោះ
ទើបសម្រេចនាំគ្នាធ្វើការតវ៉ាមិនចូលធ្វើការតែម្តងទៅ ។
ចំពោះការតវ៉ាខាងលើនេះ គឺមិនមានការចូលរួមពីមន្ត្រីសហជីព
មកជួយដល់ពួកគាត់នោះ ទេហើយពួកគាត់និយាយទៀតថា នៅក្នុង ១ខែៗ
គឺកាត់ប្រាក់ខែពួកគាត់ មួយនាក់ ១ដុល្លារជារៀងរាល់ខែ
ដល់ពេលកម្មករមានរឿងមិនមានឃើញមុខសហជីពណាមួយចេញមុខមកជួយដោះស្រាយអោយពួកគាត់នោះទេ
ដែលចំណុចនេះ
បានធ្វើអោយពួកគាត់មានការអស់សង្ឃឹមយ៉ាងខ្លាំងទៅលើការបង្កើតសហជីពសម្រាប់មកជួយកម្មករ
តែបែបជាចាំតែ យកលុយស៊ីចាយទៅវិញ ៕





No comments: