ប្រមុខរាជរដ្ឋាភិបាល៖ សម្ដេចតេជោ ហ៊ុន សែន សុំទាត់ចោលទាំងស្រុងនូវព័ត៌មាន គ្មានមូលដ្ឋាន ច្បាស់លាស់ ថារាជរដ្ឋាភិបាលផ្ដល់សិទ្ធវិនិយោគរបស់ឯកជន លើបឹងធម្មជាតិយក្សឡោម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ
បានប្រតិកម្មចំពោះព័ត៌មានដែលចុះផ្សាយថា រាជរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម
ទៅឲ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ដោយសម្តេចប្រកាសទាត់ចោលទាំងស្រុង
នូវព័ត៌មានមិនពិតនេះ។
ការចេញមកទាត់ចោលព័ត៌មាននេះ
បន្ទាប់ពីកាសែតរស្មីកម្ពុជា បានសរសេរ និងចេញផ្សាយនៅព្រឹកនេះថា «រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម
ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ ឆ្នាំ»។
សម្តេចតេជោបានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា
រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិន វិនិយោគរយៈពេល៧៥ឆ្នាំ។
តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។
ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមក លើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»។
ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមក លើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន
សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ
បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្ស ឡោម
ក្រុងបានលុង ខេត្តរតនគិរី។
អនុក្រឹត្យនេះ
មានគោលបំណងដូចជា៖
១៖ ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ
និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការ
បំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ។
២៖ រក្សាលំនឹងបរិស្ថាន
ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ
និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
៣៖ ផ្តល់ផលិតផល
និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តភាព។
៤៖ លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន
ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ
ដោយនិរន្តរភាព។
៥៖ បង្កើតតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់
ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។
៦៖ ផ្តល់ផលិតផល
និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន៕





No comments: