អភិបាលខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរក្សាសុខសន្តិភាពដើម្បីឈានទៅរកការអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែរីកចម្រើន
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា
ក្នុងរយៈពេល២០ឆ្នាំដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ពោលក្រោយឆ្នាំ១៩៩៨
ដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស
ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវការរួបរួមខ្មែរតែមួយ
និងបញ្ចប់សង្គ្រាមជាស្ថាពរ
បានធ្វើឲ្យប្រទេសជាតិមានការប្រែប្រួលឈានទៅមុខគួឲ្យកត់សម្គាល់។
ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណជាង៦រយនាក់
នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តទូលសំបូរ ស្ថិតក្នុងស្រុកអង្គរបូរី
ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៏ ទី ០៣ កក្ដដា
ឆ្នាំ២០១៨ ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា
ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា គឺមិនដែលមានសុខសន្តិភាពនោះទេ
និយាយជារួមគឺជាច្រើនរយឆ្នាំមកហើយ ដែលកម្ពុជាតែងតែមានសង្រ្គាម ប៉ុន្តែទំព័រប្រវត្តិសាស្រ្តថ្មីបានកែប្រែ
ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨
ដែលធ្វើឲ្យកម្ពុជាមានលទ្ធភាព និងឱកាសក្នុងការកសាង
និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងសម័យបច្ចុប្បន្នដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ
ហ៊ុន សែន ។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្តថា
សុខសន្តិភាពនេះវាពិតជាពិបាករកបានខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗ
ហើយសន្តិភាពនេះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាផ្នែកមួយសម្រាប់ជួយឲ្យកម្ពុជា
ក្លាយទៅជាប្រទេសអភិវឌ្ឍន៍បានទៅថ្ងៃខាងមុខ ដូច្នោះហើយទម្រាំតែយើងបានដើរមកដល់សព្វថ្ងៃនេះ
គឺសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមរបស់ជាតិ
និងអ្នកស្នេហាជាតិតស៊ូជាច្រើននាក់ទៀត
បានលះបង់អាយុជីវិតក្នុងការទៅចរចារជាមួយអ្នកពួកខ្មែរក្រហម ដែលនាំឲ្យកម្ពុជា
គ្មានតំបន់ត្រួតត្រាច្រើន ខ្មែរតែមួយ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ
ដ៏អង់អាចរបស់យើង។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ
ក៏បានអំបាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យបានគង់វង់
និងរឹងមាំយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត
ពិសេសគឺបន្តថែរក្សាសន្តិភាពនេះឲ្យបានស្ថិតស្ថេរថែមទៀត ៕




No comments: