ព័ត៌មានថ្មីៗ
recent

គ្រោះថ្នាក់ដល់សុខភាព! ពោះវៀនមាន់ ពោះវៀនជ្រូកខូចគុណភាពដែលគេយកកែឆ្នៃជាសាច់ក្រកនិងHot Dog ត្រូវអាជ្ញាធដុតកម្ទេចចោល

កំពង់ស្ពឺ៖ ចំណីអាហារខូចគុណភាពរួមជាមួយវត្ថុធាតុដើមជាគីមីដែលត្រូវហាមឃាត់ ប្រមាណជាង១រយតោនត្រូវបានអាជ្ញាធកម្ពុជាធ្វើការដុតបំផ្លាញចោល បន្ទាប់ពីមន្រ្តីជំនាញបានអះអាងថា ចំណីអាហារទាំងអស់នេះបានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
បើយោងតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ផលិតផលក្លែងក្លាយទាំងអស់នេះ មានដូចជាពោះវៀនមាន់ ជ្រូក ពពែដែលបានផ្ទុករាប់សិបឆ្នាំមកហើយ ដោយពួកឈ្មួញខិលខូចយកមកកែឆ្នៃធ្វើជាសាច់ក្រកនិងHot dog ។ មិនត្រឹមតែយកផលិតផលទាំងនេះមកធ្វើទេ ពួកគេក៏បានទាំងលាយផ្សំសារធាតុគីមីហាមឃាត់ដែលវាប៉ះពាល់ខ្លាំងដល់អ្នកបរិភោគនិងយកទៅលក់បន្តទាំងខុសច្បាប់នៅលើទីផ្សាកម្ពុជារថែមទៀតផង។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំនៃក្រសួងនានា តំណាងអង្គទូតមួយចំនួនប្រចាំនៅកម្ពុជា ស្ថាប័នតុលាការ និងភាគីពាក់ព័ន្ធផ្សេងទៀត បានអញ្ជើញចូលរួមក្នុងពិធីកម្ទេចផលិតផលខូចគុណភាពទាំងនោះ ដែលរៀបចំឡើងនៅថ្ងៃ ព្រហស្បត្ត៏ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕





No comments:

Powered by Blogger.