សមត្ថកិច្ចឃាតខ្លួនឪពុកចិត្តអប្រិយ វៃទាត់ធាក់កូនខ្លួនឯងសាហាវព្រៃផ្សៃត្រូវបានគេចែករំលែក ពាសពេញបណ្ដាញសង្គម Facebook
ភ្នំពេញ៖ បុរសម្នាក់ដែលវាយទាត់ធាក់ ទៅលើក្មេងប្រុសម្នាក់យ៉ាងសាហាវព្រៃផ្សៃ
ហើយដែលត្រូវ បានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook និងទទួលរងការរិះ
គន់យ៉ាងខ្លាំងក្លាពីមហាជននោះ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញ ដូរមនុស្ស
និងការពារ អនីតិជនក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនបានហើយនៅថ្ងៃនេះ។
បើយោងតាមមន្រ្តីនគបាលក្រសួងមហាផ្ទៃបានឲ្យដឹងថា
ជនសង្ស័យឈ្មោះ ហិន សុផាន់ ណា អាយុ៣៩ឆ្នាំ
ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧៣
ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ ហេង
ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំគឺជាកូនបង្កើតរបស់ជនសង្ស័យ។
បើតាមសមត្ថកិច្ច ជនសង្ស័យកំពុងតែត្រូវបានសួរនាំ
នៅនាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ
ហើយបន្ទាប់ពីការសួរនាំរួចរាល់ សមត្ថកិច្ចនិងបញ្ចូន ជនសង្ស័យទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ
ដើម្បីចាត់ការបន្ត ព្រោះសំអាងទៅលើភ័ស្តតាងជាវីដេអូដែលជនសង្ស័យវ៉ៃទាត់ធាក់កូនរបស់ខ្លួន។
គួបញ្ចាក់ថា ការចាប់ខ្លួនបុរសជាឪពុកកំណាចឃោឃៅខាងលើ
បានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះចែកចាយនៅ
ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook
ដែលបង្ហាញពីសកម្មភាពបុរសខាងលើ បានវាយទាត់ ធាក់
ក្មេងប្រុសម្នាក់យ៉ាងព្រៃផ្សៃខណៈពេលដែលក្មេងប្រុសម្នាក់អង្គុយយំលើកដៃសំពះ។
វីដេអូនេះត្រូវ ទទួលបានការចាប់អារម្មណ៍
និងរិះគន់យ៉ាងខ្លាំងពីមហាជនទូទៅចំពោះដ៏ទង្វើដ៏ព្រៃផ្សៃដូចសត្វធាតុបែបនេះ៕
No comments: