អភិបាលខេត្តតាកែវប្រាប់ដល់កម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែទប់ស្កាត់ និងការពារឲ្យបានតឹងរឹងបំផុតមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោតខាងមុខ
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែរួមសហការគ្នា ក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាន ចំពោះសកម្មភាពទាំងឡាយណា ដែលមានចេតនាបង្កឲ្យមានអសន្តិសុខនៅមុនពេល ក្នុងពេល និងក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ ។
ថ្លែងនៅចំពោះមុខមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទប្រមាណជិត៥រយនាក់ នៅក្នុងពិធីផ្សព្វផ្សាយ សេចក្តីណែនាំរួមស្តីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចដំណើរការការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី១៣ មិថុនានេះ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងនីតិកាលទី០៦ កាន់តែខិតជិតមកដល់ ដូច្នោះក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវតែខិតខំប្តេជ្ញាការពារឲ្យខានតែបាន និងធានាឲ្យដំណើរការនៃការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងសេរីពហុបក្ស ស្របតាមច្បាប់បោះឆ្នោត និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ ។
ឯកឧត្តម អ៊ូច ភា បន្តថា តួនាទីរបស់កងកម្លាំងប្រដាប់អាវុធ រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានជាដាច់ខាតចំពោះដំណើរការបោះឆ្នោតនេះ ពោលគឺឲ្យដំណើរការបោះឆ្នោតចប់ដោយជោគជ័យតាមការគ្រោងទុក និងមិនឲ្យមានជនណាមួយមកបង្កការអុកឡុកបាននោះឡើយ យើងត្រូវតែធ្វើការយាមកាមឲ្យបានតឹងរឹងបំផុតនៅក្នុងថ្ងៃបោះឆ្នោតនេះ ហើយបើមានជនណាមួយបង្កឲ្យមានភាពអសន្តិសុខកើតមានឡើង ត្រូវតែធ្វើការស្វែងរកមុខសញ្ញាឲ្យច្បាប់ និងបានដឹងពីចេតនារបស់ជននោះ ដើម្បីបង្ហាញឲ្យមហាជនបានយល់ដឹងពីចេតនាទុច្ចរិតរបស់ជនបង្កនោះ។
បើតាមឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក្រៅតែពីការការពារសន្តិសុខនៅក្នុងពេលបោះឆ្នោត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវតែធ្វើការការពារនូវពេលគណបក្សនយោបាយធ្វើការឃោសនារកសម្លេងឆ្នោតផងដែរ ដោយធ្វើយ៉ាងណាឲ្យការហែឃោសនានេះ ប្រព្រឹត្តទៅតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ និងកិច្ចការសំខាន់មួយទៀត គឺការការពារហិបឆ្នោតក្រោយការបោះឆ្នោតត្រូវបានបញ្ចប់ ដោយធានាបានថា ហិបឆ្នោតត្រូវការការពារយ៉ាងតឹងរឹងមិនឲ្យមានបាតុភាពអ្វីមួយកើតមានឡើងនោះទេ ៕

No comments: