ឯកឧត្តមបណ្ឌិត ពេជ សោភ័ន៖ ច្រាលចោលរាល់ពាក្យសម្ដី ដែលជនអគតិមួយចំនួន ដែលចោទ ប្រកាន់ ប្រជាពលរដ្ឋខ្មែរ កាន់តែក្រីក្រទៅ ក្រោមការដឹកនាំរបស់សម្ដេចតេជោសែន
តាកែវ៖ ឯកឧត្តម
បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា
ចុះជួយស្រុកព្រៃកប្បាស បានថ្លែងប្រាប់ លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យ
នៅទូទាំងស្រុកព្រៃកប្បាសជាង ៤០០នាក់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះថា
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប សូមច្រាលចោលទាំងស្រុង នៅការលើកឡើង របស់ក្រុមអ្នករិះគន់ដែលលើកឡើងថា
ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកាន់តែក្រទៅៗក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ
ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងថា អ្នកដែលចោទប្រកាន់ថា
ប្រជាពលរដ្ឋខ្មែរកាន់តែក្រីក្រ ទៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
គឺនិយាយមិនមានមូលដ្ឋានអ្វីទាំងអស់។ នេះជា សង្រ្គាមចិត្តសាស្រ្ត ដែលក្រុមអ្នកប្រឆាំងមួយចំនួនបានលើកយកមកវាយប្រហារ
រាជរដ្ឋា ភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងងងើលនិងមិនបានថ្លឹងថ្លែងអ្វីទាំងអស់។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៏បន្តថា កម្ពុជាបច្ចុប្បន្នដែលដឹកនាំ
ដោយ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធនាគារ ADB បានចាត់ទុកជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី។
ព្រោះមានប្រទេសតិចតួចណាស់នៅលើពិភពលោក ដែលសេដ្ឋកិច្ចមានការកើនឡើង ជាង៧ ភាគរយជារៀងរាល់ឆ្នាំដូចប្រទេសកម្ពុជា។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាង៧ភារយ បានធ្វើឲ្យអាត្រាគ្មានការងារធ្វើនៅប្រទេសកម្ពុជាមានតិចតួចបំផុតជាពិសេសអាត្រាភាពក្រីក្រដែលកាលពីឆ្នាំ២០១៤មានចំនួន១៣,៥ភាគរយ អាចនិងធ្លាក់ចុះមកនៅប្រមាណ ៩ទៅ១០ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ។
បើតាមឯកឧត្តមបណ្ឌិត ពេជ សោភ័ន
បច្ចុប្បន្នកម្ពុជាមិនស្ថិតនៅក្នុងប្រទេស ដែលមានប្រាក់ ចំណូលទាបនោះទេ។
ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ ទទួលបានប្រមាណ១៤០០ ដុល្លារ អាមេរិកក្នុងមួយឆ្នាំ។
ពោលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យម ហើយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ
ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋកម្ពុជាអាចទទួលបានចំណូល៤០៣៦ដុល្លានៅក្នុងឆ្នាំ២០៣០និងបានចំណូលចំនួន១២០០០នៅឆ្នាំ២០១៥០។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៏បន្ថែមថា
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
បានប្រឹងប្រែងអភិវឌ្ឍន៏ប្រទេសអោយមានការប្លាស់ប្ដូរីកចម្រើនលើ
គ្រប់វិស័យ។ ប្រជាពលរដ្ឋជាកសិករ ប្រកបរបរកស៊ី មន្រ្តីរាជការ អ្នកធ្វើការក្នុងវិស័យឯកជន
កំពុងតែទទួលបានផ្លែផ្កាពីការអភិវឌ្ឍន៏រីកចម្រើននេះគ្រប់ៗគ្នា
ហើយដរាបណាសម្ដេចតេជោ នៅបន្តដឹកនាំប្រទេស
ភាពរីកចម្រើននេះនិងបន្តកើតមានកាន់ខ្លាំងក្លាថែមទៀតជាក់ជាពុំខាន៕








No comments: