នគរបាលកម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន
តាកែវ៖
ថ្លែងនៅក្នុងសន្និបាតបូកសរុបសភាពការណ៍និងលទ្ធផលសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់រយៈពេល
៦ខែដើមឆ្នាំ ២០១៨
និងលើកទិសដៅសហប្រតិបត្តិការរវាងនគរបាលខេត្តអាងយ៉ាង ប្រទេសវៀតណាម
និងនគរបាលខេត្តតាកែវ នគរបាល ខេត្តកណ្តាល ប្រទេសកម្ពុជា
នៅសាលប្រជុំនៃស្នងការនគរបាលខេត្តអានយ៉ាង នាថ្ងៃទី ២៩ ខែមិថុនា ២០១៨នេះ
ស្នងការនគរបាលខេត្តទាំងបី ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តអានយ៉ាង
បានឯកភាពគ្នាលើកកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តកន្លង មកនេះ ហើយក្នុងនោះ
ស្នងការនគរបាលខេត្តទាំង ៣ បានលើកទិសដៅសម្រាប់អនុវត្តបន្តលើយន្តការចំនួន
៥ចំណុចសំខាន់បន្ថែមទៀត ដែលត្រូវអនុវត្តបន្ត ក្នុងនោះ ចំណុចទី០១
ត្រូវផ្លាស់ប្តូរពត័មានអំពីសភាពការណ៏ពាក់ព័ន្ធដល់ការងារបង្ក្រាប បទល្មើស
ធានាសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន សកម្មភាពភេរវកម្ម
បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស អោយបានរហ័ស។
ចំណុចទី០២ នៅពេលមានបទល្មើសកើតឡើងភាគីទាំងសងខាងត្រូវតែរាយការណ៍អោយគ្នាទៅវិញទៅមក
ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេវេលា ។ ចំណុចទី០៣
ស្រុកនៅជាប់ព្រំដែន បង្កើននៅកិច្ចសហប្រតិបត្តិការ លើការល្បាត ត្រួតពិនិត្យ
លើខ្សែបន្ទាត់ព្រំដែន ។ ចំណុចទី០៤ ភាគីទាំងពីរបន្តជម្រុញការងារឃោសនាអប់រំប្រជាជន
គោរពច្បាប់នៃប្រទេសទាំងពីរ នៅពេលឆ្លងកាត់ព្រំដែន
និងផ្តល់លក្ខណៈងាយស្រួលជូនប្រជាជនទាំងសងខាងបានទៅសួរសុខទុក្ខបងប្អូន
និងទេសចរណ៍ចេញចូល ផ្លាស់ប្តូរទំនិញជាដើម ។ ចំនុចទី ០៥
បន្តធ្វើសេនាធិការជូនដល់ថ្នាក់ខេត្ត
ដើម្បីស្នើដល់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ជម្រុញការចរចារ
ដើម្បីឆាប់បានសម្រេចការងារបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ។
សូមបញ្ជាក់ផងដែរថា
នៅក្នុងសន្និបាតបូកសរុបនិងវាយតម្លៃសភាពការណ៍ ៦ខែដើមឆ្នាំ២០១៨នេះ
គឺមានការចូលរួម ពីឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ
និងឯកឧត្តមឧត្តមសេនីយ៍ទោ អៀវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល
រួមជាមួយក្រុមការងារ និងលោកឧត្តមសេនីយ័ត្រី ប៊ុយ ប៊ែទឺ
ស្នងការនគរបាលខេត្តអានយ៉ាង ។
ជាកិច្ចបញ្ចប់នៅក្នុងអង្គសន្និបាទនេះដែរ
លោក ប៊ុយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង
បានលើកឡើងនូវសកម្មភាពបទល្មើសជាច្រើនដែលកើតមានក្នុងរយៈពេល
៦ខែដើមឆ្នាំនេះ គឺ នៅមានភាពស្មុកស្មាញច្រើន
ព្រោះរាល់បណ្តាបទល្មើសព្រហ្មទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន រត់ពន្ធដឹកជញ្ជូនស្ករ
មាស រូបិយប័ណ្ណបរទេស គឺនៅតែបន្តកើតមានឡើង មិនតែប៉ុណ្ណោះ
ក្នុងនោះក៏មានមុខសញ្ញាជ្រុលនិយមមួយចំនួនតែងតែនាំគ្នាមកតំបន់ព្រំដែនដើម្បីថតរូប
វីដេអូ ដើម្បីឃោសនាមួលបង្កាច់លទ្ធផលកិច្ចការបោះបង្គោលព្រំដែន ។
ទៅថ្ងៃខាងមុខគឺយើងនៅតែបន្តកិច្ចសហប្រតិបត្តិការជារាងរហូត ៕





No comments: