ឃាតខ្លួនមនុស្សប្រុសស្រី២នាក់ ពីបទជួញដូរថ្នាំញៀនជិត ១គីឡូក្រាមនៅខេត្តរតនគិរី
រតនគិរី៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
បានធ្វើការឃាតខ្លួនមនុស្ស២នាក់ នៅចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង
ខេត្តរតនគិរី នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា
ជនសង្ស័យដែលកំម្លាំង បានធ្វើការឃាតខ្លួនមានឈ្មោះ ១-ឈ្មោះ លឹម ស៊ីថា (ភេទប្រុស
អាយុ៣១ឆ្នាំ) និង២-ឈ្មោះ គឹម ហ័រ(ភេទស្រីអាយុ២០ឆ្នាំ) រួមជាមួយម្សៅក្រាមពណ៍សថ្លា
(ម៉ាទឹកក) ១ថង់ធំ,៤ថង់ធំល្មម និង១០ ថង់តូច ទម្ងន់៧៣៩.៧៦ក្រាម ជញ្ជីញថ្លឹង២គ្រឿង
ថង់សម្រាប់ច្រកមួយចំនួន ឧបករណ៍សេព មួយចំនួនកាំបិតស្នៀត១ដើម។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យជំនាញ
នៃស្នងការនគរ បាលខេត្តដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូង ខេត្តរតនគិរីផ្តន្ទាទោស
តាមច្បាប់៕




No comments: