តុលាការខេត្តតាកែវ អានយ៉ាង បើកកិច្ចប្រជុំពិនិត្យលើការងាររយះពេល៥ឆ្នាំ គឺដើម្បី បង្កើនការ សហការក្នុងដោះស្រាយសំណុំរឿង និងបង្ការប្រឆាំងបទល្មើស ជាពិសេសបទល្មើសឆ្លងដែន
តាកែវ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តិការ
អន្តរជាតិ៥ឆ្នាំ រវាងសាលាដំបូង ខេត្តតាកែវ និងតុលការប្រជាជនខេត្តអានយ៉ាង
នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៨ លោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូងខេត្តតាកែវ
បានមានប្រសាសន៍ កិច្ចប្រជុំនេះ គឺមានសារៈសំខាន់ណាស់ក្នុងការ ផ្លាស់ប្ដូរបទពិសោធន៍ គ្នាទៅវិញទៅមក
និងជជែកពិភាក្សាគ្នា អំពីនិតិវិធីជំនុំជម្រះរឿងក្ដីមួយចំនួន។
លោកស្រី អ៊ិន ម៉ានិត្យ ប្រធានតុលាការខេត្តតាកែវ បានថ្លែងបន្តថា
បទល្មើសកន្លងមកដែលពាក់ព័ន្ធ និងខេត្តអានយ៉ាង ប្រទេសវៀតណាម គឺទាមទារឲ្យមានការបង្កើន
កិច្ចសហប្របត្តិការណ៍ ឲ្យមាន ប្រសិទ្ធិភាពរវាងខេត្តទាំង២ ក្នុងការដោះស្រាយសំណុំរឿង
ក្នុងការបង្ការប្រឆាំងបទល្មើស ជាពិសេសបទល្មើសឆ្លងដែន
តាមរយៈបង្កលក្ខណៈជូនចៅក្រមខេត្តទាំង២ ដើម្បីធ្វើទស្សនៈកិច្ច ស្រាវជ្រាវ
សិក្សាគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៏ក្នុងការងារបង្ការ និងប្រឆាំង បទល្មើសឆ្លងដែនឲ្យមានប្រសិទ្ធិភាព។
លោកស្រីប្រធានតុលាការ បានមានប្រសាសន៏បន្តថា
សកម្មភាពសហប្របត្តិការ ផ្លាស់ប្ដូចែករំលែក ពត៌មាននិងការយល់ដឹងពីច្បាប់ បទពិសោធន៍ក្នុងការជំនុំជំរះក្ដី
រវាងចៅក្រមខេត្តទាំង២ គឺដើម្បី រួមចំណែកលើកកម្ពស់ចំណេះដឹង និងលើកកម្ពស់នៅប្រសិទ្ធិភាព
កិច្ចការប្រឆាំងបទល្មើសឆ្លងដែន រួមចំណែកថែរក្សាស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែនរវាងប្រទេសទាំង២។
នៅក្នុងកិច្ចប្រជុំនោះ តុលាការខេត្តទាំង២ តាកែវ អានយ៉ាង
បានធ្វើការប្ដេជ្ញាជាចាំបាច់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការឲ្យបានក្លាំងក្លាជាងមុន
ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញចំណង មិត្តភាព សាមគ្គីភាពរវាងថ្នាក់ដឹកនាំ
ប្រជាជនខេត្តទាំង២ តាកែវ អានយ៉ាង និងបានចាត់ទុក កិច្ចសហប្រតិបត្តិការណ៏នេះជាកត្តាសំខាន់
ក្នុងការបង្ការនិងប្រឆាំងបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង៕







No comments: