មន្រ្តីជាន់ខ្ពស់ខេត្តតាកែវ ៖ ប្រាប់ដល់លោកគ្រូអ្នកគ្រូ និងនិស្សិតថា មានតែសម្តេចតេជោ ហ៊ុនសែនទេ ដែលអាចធានានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្ត
តាកែវ៖ អភិបាលរងខេត្តតាកែវ លោកស្រី គា សុភូ បានប្រាប់ទៅដល់ក្រុមនិស្សិត
នៃវទ្យាស្ថានបពុបច្ចេកទេសភូមិភាគតេជោសែនតាកែវថា មានតែសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែនជាម្នាក់គត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាបាននូវសុខសន្តិភាព
និងការអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតនៃវិទ្យាស្ថានពុហបច្ចេកទេសភូមិភាគ
តេជោសែនតាកែវ ប្រមាណជាង៣០០នាក់ នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក
ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី គា សុភូ អភិបាលរងខេត្ត
បានមានប្រសាសន៍ថា កម្ពុជាទើបតែបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ ដោយបាននាំមកនូវសុខសន្តិភាព
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ក្រោមនយោបាយឈ្នះៗរបស់សម្តេច តេជោ ហ៊ុន សែន
ដែលធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
លោកស្រីអភិបាលរងខេត្ត បន្តថា ការអភិវឌ្ឍន៍ឥតឈប់ឈរនេះហើយ
គឺបានមកពីការដឹ កនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា
ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស
ដូច្នោះរាល់សមិទ្ធិផលទាំងនេះ
គឺជាការខិតខំប្រឹងប្រែងកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោកស្រី គា សុភូ បន្ថែមទៀតថា
ដើម្បីបន្តឲ្យកម្ពុជាមានស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ទៅមុខទៅទៀតនោះ
គឺមានការគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះដែលអាចកសាងប្រទេស កម្ពុជាឲ្យកាន់តែរីកចម្រើន
និងរក្សាបាននូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនបាន
ដូច្នោះហើយសូមក្មួយៗកុំភ្លេចនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ
ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ដែលមានលេខរៀងទី២០ ៕






No comments: