ព័ត៌មានថ្មីៗ
recent

ចោរកាច់សោរកម៉ូតូអស់ល័ក្ខ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកសំរោងចាប់ខ្លួនបានភ្លាមៗ

អត្ថបទ៖ GoodNews

តាកែវ៖ ចោរស្រីប្រុស៣នាក់ត្រូវបានកំម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ធ្វើការឃាតខ្លួនបាន ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពកាច់សោរក ម៉ូតូពីប្រជាពលរដ្ឋនៅភូមិដកពោធន៍ ឃុំរវៀង ស្រុកសំរោង ។

បើយោងតាមរាបាយការណ៍ របស់កងរាជអាវុធហត្ថស្រុកសំរោង បានឲ្យដឹងថាកាលពីវេលាម៉ោង ១៥:៤០នាទី ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៨ បានចុះធ្វើការបង្រ្កាបករណីកាច់សោរក ម៉ូតូនៅចំណុច ភូមិដកពោធិ៍ ឃុំរវៀង ស្រុកសំរោង ដោយចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន៣នាក់ ក្នុងមានប្ដីប្រពន្ឋ ១.ឈ្មោះ នៅ ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ២.ឈ្មោះ ទូច សៀក អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាប្រពន្ឋ និងទី៣ . ឈ្មោះ ឃី សំអុល អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដកពោធិ៍ ឃុំរវៀង ស្រុកសំរោង។

ក្នុងនោះដែរកំម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានៈទូរស័ព្ទដៃម៉ាកNokiaចុចពិលចំនួន02គ្រឿង ស្លាកលេខម៉ូតូ ០១ ប្រដាប់កាច់សោម៉ូតូ០១ ទល្វីសម៉ូតូ០១ មួកសុវត្តិភាព ០១ម៉ូតូ៣គ្រឿង ១.ម៉ូតូហុងដា C125  ឆ្នាំ២០១៧ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ 1GF 3475 ២. ម៉ូតូហុងដា C125 ឆ្នាំ២០១៥ ព័ណខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M 0330 និងទី៣ . ម៉ូតូហុងដា C125 ឆ្នាំ២០១៤ ព័ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH 1459។

បច្ចុប្បន្នជនសង្ស័យ រូមនិងវត្ថុតាង ត្រូវបានកំម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិ វិធីច្បាប់ ៕

@ShareNews2u

No comments:

Powered by Blogger.