ខឹងប្រពន្ធស្ដីអោយរឿងដើរលេងចាយលុយអស់ច្រើនពេក បុរសម្នាក់ដាច់ចឹត្តចងកសំលាប់ខ្លួន
តាកែវ ៖ បុរសជាប្ដីម្នាក់បានដាច់ចងកសំលាប់ខ្លួនទាំងព្រឹកព្រលឹមចោលប្រពន្ធនិងកូនម្នាក់ ដោយសារតែខឹងប្រពន្ធស្ដីអោយរឿងដើរលេងចាយលុយអស់ច្រើន។ហេតុការណ៏ចងកធ្វើអត្តឃាដនេះបានកើតឡើងនៅម៉ោងប្រមាណជាង៥ព្រឹក ថ្ងៃទី ២៦ខែ គុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ។
យោងតាមលោកអធិការស្រុកត្រាំកក់ ឌុក ធីយ៉ា បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពៅ សុក្រគន្ធ ភេទ ប្រុស អាយុ ៣១ឆ្នាំ មានមុខរបរ ជាបុគ្គលឹក សហគ្រាស សុក ហ៊ុយ កម្ចីប្រាក់ សាខាអង្គតាសោម បានចងកសំលាប់ខ្លួននៅ ក្នុង បន្ទប់ទឹកខាងក្រោយផ្ទះរបស់ ខ្លួន ។ក្រោយទទួលបានពត៌មានភ្លាមកម្លាំងជំនាញយើងបានចុះទៅសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រាំកក់ បុគ្គលឹកជំនាញពេទ្យឃុំ លោកមេឃុំ លោកមេភូមិ ដោយពិនិត្យជាលទ្ធផលឃើញថា សាកសព ខាងលើ ពិតជាបានចង ក សំលាប់ខ្លួន ដោយខ្លួនឯងពិតប្រា កដ មែន ។
លោកអធិការស្រុកបានថ្លែងបន្តថា បើយោងតាមអ្នកភូមិ មូលហេតុដែលជនរងគ្រោះចងកធ្វើអត្តឃាតគឺបណ្ដាលមកពីឈ្លោះគ្នាមួយប្រពន្ធកាលពីល្ងាច ដោយប្រពន្ធបានស្ដីបន្ទោសរឿងដើរលេងចាយលុយអស់ច្រើនមិនដឹងមូលហេតុ។ ដោយសារតែខឹងប្រពន្ធបន្ទោសនេះហើយទើបព្រិកឡើងជនរងគ្រោះបានចងកសំលាប់ខ្លួនតែម្ដង៕

No comments: