ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ លង់ទឹកស្លាប់នៅកន្លែងអាងទឹកកំសាន្ត
តាកែវ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីចុះហែលទឹកលេងកំសាន្ត នៅអាងហែលទឹក មួយកន្លែង នៅចំណុចភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។
យោងទៅតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា ក្មេងប្រុសដែល លង់ទឹកស្លាប់មានឈ្មោះ ថន ដូនីន ភេទប្រុស ១១ឆ្នាំ មានទីលំនៅក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី បានមក លេងកំសាន្តនៅអាងទឹក ជាមួយពូរបស់គេ មានឈ្មោះ សាត អង្គារបញ្ញា ភេទប្រុស២៥ឆ្នាំ មានមុខរបបរសិស្ស រស់នៅភូមិឃុំជាមួយក្មេងប្រុសរងគ្រោះខាងលើ។
របាយការណ៍បានបន្ថែមទៀត មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានមកងូតទឹក លេង កំសាន្ត នៅអាងទឹក ដោយមានពូមកជួយមើលបានមកក៏ ប៉ុន្តែដោយសារការធ្វេសប្រហែស របស់ពូក្មេងប្រុស រងគ្រោះ ដោយមិនបានចាប់អារម្មណ៍ជាមួយក្មួយ នៅពេលក្មេងប្រុស រងគ្រោះចុះហែលទឹកលេង ជាមួយក្មេងៗដ៏ទៃទៀត ក៏បណ្ដាលអោយលង់ទឹកស្លាប់តែម្ដង។ ក្រោយពីទទួលបានដំណឹងនេះ ភ្លាមកំម្លាំង ជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ ដោយបានបញ្ជាក់ ថាក្មេងប្រុសរងគ្រោះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នសពរបស់ក្មេងប្រុសរងគ្រោះ ត្រូវបានកំម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារសព ទៅធ្វើបុណ្យ ទៅតាមប្រពៃណីយ នៅឯគេហដ្ឋាននៅស្រុកបាទី ៕



No comments: