ក្រសួងវប្បធម៌គ្រោងនិងដាក់សំណើរសុំបញ្ចូលប្រាសាទភ្នំជីសូជាជាសម្បត្តិបិតិភ័ណ្ឌពិភពលោក
តាកែវ ៖ ប្រសាទភ្នំជីសូដែលស្ថិតនៅក្នុងភូមិដកព ឃុំរវាង ស្រុកសំរោងខេត្តតាកែវនិងដែលបានកសាងតាំងពីសត្សវត្តន៏ទី១១ដោយព្រះបាទសូរ្យវរម្ម័នទី១១ មកនោះ និងត្រូវដាក់សំណើរទៅអង្គការយូណេស្កូដើម្បីបញ្ចូលជាសម្បត្តិបិតិភ័ណ្ឌពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ។
លោកស្រី ព្រំ សុគន្ធា ប្រធានមន្ទីរវប្បធម៌និងវិចឹត្រសិល្បៈខេត្តតាកែវបានប្រាប់ទូរទស្សន៏ប៊ីធីវិ អោយដឹងថា នៅក្នុងខេត្តតាកែវមានប្រសាទចំនួន២៧ ក្នុងនោះប្រសាទអត់រូបរាងមានចំនួន១៤និងប្រសាទមានរូបរាងចំនួន១៣។ ក្នុងចំណោមប្រសាទដែលមាននៅមានរូប មានប្រសាទមួយគឺប្រសាទភ្នំជីសូរដែលមានកម្ពស់១៣០ម៉ែត្រនិងដែលស្ថិតនៅកំពូលភ្នំជីសូរ ត្រូវបានក្រសួងវប្បធម៌និងវិចឹត្រសិល្បៈប្រាប់អោយមន្ទីររៀបចំឯកសារទាំងអស់ពាក់ព័ន្ធនិងប្រសាទភ្នំជីសូរនេះ ផ្ញើទៅក្រសួងដើម្បីជាភ័ស្តតាងមួយក្នុងការរៀបចំសំណុំឯកសារផ្ញើទៅអង្គការយូណេស្កូដាក់ប្រសាទនេះជាសម្បត្តិបិតិភ័ណ្ឌមនុស្សលោក។
អ្នកស្រីប្រធានមន្ទីរវប្បធម៌និងវិចឹត្រសិល្បៈខេត្តតាកែវ បានសំដែងនូវក្ដីរំពឹងថា ក្រោយពីដាក់សំណើរទៅអង្គការយូណេស្កូ ប្រសាទភ្នំជីសូរពិតជានិងត្រូវដាក់ចូលជាសម្បត្តិបិតិភ័ណ្ឌមនុស្សលោកជាក់ជាពុំខាន។ ព្រោះប្រាសាទនេះដែលស្ថិតនៅលើកំពូលភ្នំនេះមានវ័យចំណាស់រាប់សត្សវត្តន៏ មានក្បាច់ចំលាក់ល្អជាពិសេសវាបានទាក់ទាញអោយអ្នកចូលមកទស្សនាអាចមើលឃើញទេសភាពពីប្រសាទឃើញសម្រស់ទន្លេនិងវាលស្រែដ៏ស្រស់ត្រកាលនៃខេត្តតាកែវ។
បើតាមលោកស្រី ព្រំ សុគន្ធា ប្រសិនបើអង្គការយូណេស្កូសម្រេចដាក់ប្រសាទភ្នំជីសូជាសម្បត្តិបិតិភ័ណ្ឌពិភពលោក យើងនិងទទួលបានផលចំណេញជាច្រើន ដោយប្រសាទត្រូវទទួលបានការគាំពារនិងជួសជុលអោយនៅគង្សវង់ និងធ្វើអោយគេស្គាល់ពាសពេញពិភពលោក ហើយជាពិសេសទៅទៀតនោះវានិងផ្ដល់ផលប្រយោជន៏ខាងសេដ្ឋកិច្ចដល់ប្រទេសនិងបងប្អូនប្រជាពលរដ្ឋដែលលក់ដូនៅតំបន់នោះតាមរយៈកំណើនភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិចូលមកទស្សនាប្រសាទភ្នំជីសូកាន់តែច្រើនឡើងថែមទៀតជាក់ជាពុំខាន៕




No comments: