ព័ត៌មានថ្មីៗ
recent

ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវនិងសហការជាមួយសមត្ថកិច្ចបើមានការសង្ស័យបទល្មើសគ្រឿងញៀនក្នុងទីតាំងខ្លួន

តាកែវ៖ ម្ចាស់អាជីវកម្មដែលកំពុងដំណើរការបើកខារ៉ាអូខេ ផ្ទះសំណាក់ ភោជនីដ្ឋាន និងកន្លែងក្លឹបកំសាន្តក្នុងមូលដ្ឋានស្រុកបាទី ត្រូវទទួលខុសត្រូវនិងសហការ ជាមួយសមត្ថកិច្ចក្នុងមូលដ្ឋានបើមានការសង្ស័យបទល្មើសគ្រឿងញៀនកើតឡើងក្នុងទីតាំងរបស់ខ្លួន។
ការថ្លែងបែបនេះគឺលោក អ៊ុក រី អភិបាលស្រុកបាទី ខេត្តតាកែវ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាស្រុកបាទី ក្នុងកិច្ចប្រជុំមួយស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្តាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេ ផ្ទះសំណាក់ ភោជនីដ្ឋាន និងកន្លែងក្លឹបកំសាន្តក្នុងមូលដ្ឋានស្រុកបាទីទាំងមូល។
ថ្លែងទៅកាន់អង្គប្រជុំនោះផងដែរ ដោយមានការចូលរួមពីសំណាក់ លោក ភួន ឈីម អភិបាលរងស្រុក លោក ឃុត ឡូ អធិការងនគរបាលស្រុក ទទួលបន្ទុកគ្រឿងញៀន  លោក រៀម វណ្ណវី នាយករដ្ឋបាលសាលាស្រុក និងម្ចាស់អាជីវកម្មខារ៉ាអូខេនិង ផ្ទះសំណាក់ទូទាំងស្រុកបាទីលោកសង្តត់ធ្ងន់ថា ម្ចាស់អាជីវកម្មទាំងអស់ត្រូវ ទទួលខុសត្រូវនិងរាយការដល់សមត្ថកិច្ចភ្លាមៗក្នុងករណីសង្ស័យទីតាំងខ្លួនមានករណីចរាចរសារធាតុញៀន។
ជាលទ្ធផលនៃកិច្ចប្រជុំនោះម្ចាស់ទីតាំង ខារ៉ាអូខេ ផ្ទះសំណាក់ ភោជនីដ្ឋាន និងកន្លែងក្លឹមកំសាន្តទាំងអស់បានយល់ព្រមសហការជាមួយសមត្ថកិច្ចយើងក្នុងការបោសសំអាតគ្រឿងញៀនឲ្យអស់ក្នុងមូលដ្ឋានដើម្បីភូមីឃុំមានសុវត្ថភាព៕

No comments:

Powered by Blogger.