ព័ត៌មានថ្មីៗ
recent

កូនកញ្ឆាជាង២០ម៉ឺនដើមត្រូវបំផ្លាញចោលក្រោយពីពលរដ្ឋលួចដាំដោយខុសច្បាប់

តាកែវ ៖ កូនកញ្ឆាជាង២០ម៉ឺនដើមត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ ធ្វើការកាប់និងដកបំផ្លាញចោល ក្រោយពីពល រដ្ឋនាំគ្នាលួចលាក់ដាំដោយខុសច្បាប់។

ការចុះបើកកិច្ចប្រត្តិបត្តការបង្ក្រាបការដាំដើមកញ្ឆាដោយខុសច្បាប់នេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧
ស្ថិតនៅចំណុចខ្នងបន្ទាយក្នុងភូមិពោធិរោង និងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
បើតាមការឲ្យដឹងពីលោកវរៈសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុក គីរីវង់បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងដាំដើមកញ្ឆានេះ គឺធ្វើឡើងដោយមានការណែនាំ និងបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ នគរបាលខេត្តតាកែវ ហើយជាក់ស្តែងថ្ងៃនេះកម្លាំងលោកបានកាប់ និងដកបំផ្លាញចោលកូនកញ្ឆាចំនួន ៧៣ទីតាំង ដែលស្មើនិង២៥៤០៩ដើម។
បច្ចុប្បន្នកូនកញ្ឆាដែលសមត្ថកិច្ចធ្វើការបង្ក្រាបនោះ ត្រូវបានដុតបំផ្លាញចោលអស់ហើយ ថែមទាំងធ្វើការអប់រំណែនាំ ប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងខាងលើកុំឲ្យជឿកាឃោសនា របស់ឈ្មួញដោយនាំគ្នាលួចលាក់ដាំកញ្ឆាដោយខុសច្បាប់បន្តទៀត ព្រោះនេះជាករណីដែល ច្បាប់បានហាមឃាត់៕

No comments:

Powered by Blogger.