ការប្រកួតកីឡាប៉េតង់ប៊ូលដណ្តើមពានឧបសុខអានត្រូវបានបញ្ចប់
តាកែវ៖ពិធីប្រកួតកីឡាប៉េតង់ប៊ូល ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី លើកទី១៥ ប្រចាំឆ្នាំ ២០១៦ ដែល ប្រកួតអស់រយៈពេល២ថ្ងៃ ត្រូវបានបិទនូវរសៀលថ្ងៃទី ០៣ មករា ២០១៧ នៅទី ស្នាក់ ការ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ក្រោមវត្តមានឯកឧត្តម គិន ណែត ប្រធាន សមាគ មន៍ កីឡាប៉េតង់ប៊ូលគីរីវង់សុខសែនជ័យ។
ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ប៊ូល ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភា ចារ្យ សុខ អាន ដែលប្រព្រឹត្តទៅអស់រយៈពេលថ្ងៃមកកន្លងទៅនេះឯកឧត្តម គិន ណែត បានមានប្រសាសន៍ថា ដើម្បីអបអរសាទរ នូវទិវាជ័យជំនៈ៧មករា ២០១៧ ដែលជាថ្ងៃ កំណើតទី២របស់ប្រជាជនកម្ពុជា ក្នុងការរួចផុតពីរបបយ្នង់ឃ្នងពួកអាវខ្មៅប៉ុលពត ឯកឧត្តម បណ្ឌិតសភាចារ្យ សុខអានបានរៀបចំឲ្យមានការប្រកួតកីឡាប៉េតង់ប៊ូលនេះឡើង ពិសេស គឺដើម្បីលើកស្ទួយវិស័យកីឡានៅក្នុងខេត្តតាកែវ ឲ្យមានការរីកចម្រើន និងជម្រុញឲ្យចូលរួមលេងកីឡាពីសំណាក់មហាជន និងយុវជន ។
ឯកឧត្តម គិន ណែត បានបន្តថា វិស័យកីឡាបច្ចុប្បន្ននេះពិតជាមានការរីកចម្រើន ខ្លាំង ក្នុងនោះគឺមានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន យុវជនទៅលើវិស័យកីឡា ហើយកីឡានាំមកនូវមិត្តភា សាមគ្គីភាព និងនាំមកនូវសុខភាពល្អមាំមួន ប៉ុន្តែបើយើង ត្រឡប់ទៅរកអតីតកាលក្នុងសម័យប៉ុលពត គីវិស័យកីឡាត្រូវបានធ្លាក់ដល់កម្រិតសូន្យ ប្រជាជនត្រូវបានពួកអាវខ្មៅបំបិទសេរីភាព ប៉ុន្តែក្រោយ ៧.មករា.១៩៧៩ កម្ពុជាត្រូវបាន អភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះវិស័យកីឡាក៍ត្រូវបានរីកចម្រើនបន្តបន្ទាប់ ដូច្នោះបើសិនជាប្រទេសជាតិពុំមានសន្តិសុខ និងស្ថេរភាពនយោបាយ វិស័យនានារួមនឹង វិស័យកីឡាក៍មិនមានការរីកចម្រើនតទៅដែរ ។
ក្នុងឱកសនោះដែរឯកឧត្តម គិន ណែត ក៍បានសំណូមពរទៅដល់យុវជន ត្រូវនាំគ្នា មកលេងកីឡា ដើម្បីទទួលបាននូវកាយសម្បទាមាំមួន ព្រោះការលេងកីឡានាំមកនូវភាព សប្បាយរីករាយ សាមគ្គីភាព ស្រលាញ់រាប់អានគ្នាទៅវិញទៅមក កីឡាក៍នាំមកនូវសន្តិភាព ពិសេសកីឡានាំឲ្យយើងទាំងអស់គ្នាចៀសឆ្ងាញបានពីគ្រឿងញៀន ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាប៉េតង់ប៊ូល ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត សភាចារ្យ សុខអានរយៈពេល២ថ្ងៃនេះ គឺយើងជ្រើសរើសយកចំណាត់ថ្នាក់ពីលេខ១ដល់ លេខ៣ ដែលនឹងទទួលរង្វាន់ពីឯកឧត្តមបណ្ឌិតសភាចារ្យសុខអាន នូវថ្ងៃទី៧ មករា ២០១៧ ខាងមុខនេះ ៕
No comments: