ព័ត៌មានថ្មីៗ
recent

សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់សមត្ថកិច្ចមិនត្រូវចេញលិខិតស្នាមអោយជនបរទេសដោយបំពានច្បាប់នោះទេ

    នៅក្នុងឱកាសអញ្ជើញជាគណៈអធិបតី នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់អាគាធ្វើការនិងស្នាក់នៅរបស់ប៉ុស្ត៏នគបាលច្រកទ្វាអន្តរជាតិភ្នំដិន នៅព្រឹកថ្ងៃ ព្រហស្បត្ត៏ ទី ៤ ខែ មករា ឆ្នាំ ២០១៧នេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានធ្វើការក្រើនរំលិកសាជាថ្មីចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវប្រយ័ត្នប្រយ៉ែងចំពោះការចេញលិខិតស្នាមនានាដល់ជនបរទេស ដែលលិខឹតស្នាមទាំងអស់នោះវាខុសទៅនិងច្បាប់។
      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា កន្លងមកសម្ដេចបានធ្វើការដាស់តឿនម្ដងរួចមកហើយពីបញ្ហាចេញលិខិតស្នាមអោយជនបរទេសនេះ ក៏ប៉ុន្តែប្រសិទ្ធិភាពវានៅមិនទាន់ដូចអ្វីដែលយើងចង់បាន ដូច្នោះមន្រ្តីពាក់ព័ន្ធទាំងឡាយណាដែលនៅតែបន្តចេញលិខិតអោយជនបរទេសដោយបំពានច្បាប់និងត្រូវទទួលពិន័យរដ្ឋបាល ដោយមានការដកហូតតួនាទីឬបើធ្ងន់ធ្ងរជាងនេះគឺត្រូវបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសទៅតាមច្បាប់។ យើងនិងមិនយោគយល់ដល់មន្រ្តីណាម្នាក់ដែលបានប្រព្រឹត្តផ្ទុយនិងច្បាប់នោះទេ។
    នៅក្នុងឱកាសនោះផងដែរសម្ដេចក្រឡាហោម ស ខេង ក៏បានកោតសសើរពីការប្រឹងប្រែងធ្វើការរបស់សមត្ថកិច្ចនគបាលអន្តោប្រវេសន៏រយៈពេលកន្លងមកដោយបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការជំរឿនជនអន្តោប្រវេសន៍និងធ្វើការចុះទៅទៅឃាត់ខ្លូនជនអន្តោប្រវេសន៍ខុសច្បាប់និងបានបណ្ដេញចេញជនអន្តោប្រវេសន៏ជាង១ម៉ឺននាក់អោយត្រលប់ទៅប្រទេសដើមវិញ។ សកម្មភាពនេះកំពុងតែបានទទួលការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ។
    សម្ដេចក្រឡាហោម ក៏បានជម្រុញអោយមន្រ្តីនគបាលនៅតាមច្រកទ្វាព្រំដែនទាំងអស់ត្រូវទប់ស្កាត់អោយបាននៅលំហូជនបរទេសខុសច្បាប់ចូលមកប្រទេសកម្ពុជាយើងជាពិសេសត្រូវទប់ស្កាត់អោយបានជាដាច់ខាតនូវការចរាចរណ៏គ្រឿងញៀននៅតាមព្រំដែន៕



No comments:

Powered by Blogger.