មនុស្សចំនួន១២០នាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល៩ខែពាក់ព៏ន្ធទៅនិងគ្រឿងញៀននៅក្នុងខេត្តតាកែវ
តាកែវ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០១៦នេះកំលាំងសមត្ថកិច្ចនគបាលខេត្តតាកែវបានធ្វើការឃាត់ខ្លួនមនុស្សចំនួន១២០នាក់ ដែលពាក់ព័ន្ធទៅនិងការជួញដូនិងការប្រើប្រាស់គ្រឿងញៀន។
យោងតាមលោកវរៈសេនីយ៏ឯក ឡាយ ណារិទ្ធិ ស្នងការរងនគបាលខេត្តតាកែវទទួលបន្ទុកប្រឆាំងគ្រឿងញៀននិងបទល្មើសសេដ្ឋកិច្ចបានថ្លែងឲ្យដឹងថា ការប្រើប្រាស់និងការជួញដូគ្រឿងញៀននៅក្នុងខេត្តតាកែវរយៈពេល៩ខែឆ្នាំ២០១៦នេះ មានការកើនឡើងខ្ពស់គួអោយកត់សម្គាល់ ពោលសមត្ថកិច្ចបានធ្វើការបង្រ្កាបបានចំនួន៤៩ករណីយ៏ ក្នុងនោះករណីយ៏ជួញដូរ រក្សាទុកគ្រឿងញៀន ៤០ករណីយ៏ និងករណីយ៏ប្រើប្រាស់៣ករណីយ៏ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន១២០នាក់ ព្រមទាំងសម្ភារៈជាគ្រឿងញៀនបានមួយចំនួន និងបានបញ្ចូនទៅកាន់តុលាការចំនួន៤៩នាក់ផងដែរ។
លោកស្នងការរង ឡាយ ណារិទ្ធ បានមានប្រសាសន៏បន្តថា បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នាំ២០១៥កន្លងមក ការបង្រ្កាបអ្នកជួញដូ អ្នកប្រើប្រាស់និងការឃាត់ខ្លួនមនុស្សពាក់ព័ន្ធទៅនិងគ្រឿងញៀននេះមានការកើនឡើងខ្ពស់។ ពោលកាលពីឆ្នាំ២០១៥កន្លងមកមានការបង្រ្កាបចំនួន២៤ករណីយ៏ និងមានការឃាត់ខ្លួនមនុស្សតែ៤៣នាក់ប៉ុណ្ណោះ។
បើតាមលោកស្នងការទទួលបន្ទុកប្រឆាំងគ្រឿងញៀនខេត្តតាកែវ មុខសញ្ញាជួញដូនិងប្រើប្រាស់គ្រឿង
ញៀននៅក្នុងខេត្តតាកែវនាពេលបច្ចុប្បន្នមានចំនួនជាង៥រយនាក់ ហើយអ្នកដែលប្រើប្រាស់និងជួញដូ មានសិស្សសាលា កម្មករនិងប្រជាពលរដ្ឋមួយចំនួនដែលគ្មាមុខរបបពិតប្រាកដ។ ហើយដើម្បីធ្វើការទប់ស្កាត់បញ្ហានេះសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយនិងត្រួតពិនិត្យរាល់សារធាតុគីមីនៅតាមរោងចក្រ សហគ្រាស សិប្បកម្ម និងបន្តពង្រឹងសមត្ថិភាពដល់មន្រ្តីអនុវត្តន៏ច្បាប់អោយម៉ឹងម៉ាត់បន្ថែមទៀត៕





No comments: