ព័ត៌មានថ្មីៗ
recent

ពលរដ្ឋក្រីជាង៥០គ្រូសារបានទទួលអំណោយពីព្រះចៅអធិការវត្តលាយបូរ

តាកែវ ៖ ក្រុមប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន៥៧គ្រូសារ ដែលរស់នៅក្នុងឃុំ លាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃ សុក្រ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ​បានទទួល​អំណោយ​និងថវិកា​មួយ​ចំនួនពីព្រះចៅអធិការវត្តលាយបូ នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។
នៅក្នុងឱកាសនោះ ព្រះភិក្ខុ ហ៊ិន ពីរ៉ាត់ ព្រះចៅអធិការវត្តលាយបូ បានមានសង្ឃដីការថា ក្នុងនាមព្រះអង្គជាអ្នកបួសក្រៅតែពីជួយលើកស្ទួយព្រះពុទ្ធសាសនាអោយកាន់តែមានការរីកចម្រើនឡើង ព្រះអង្គក៏មានតួនាទីចូលរួមកសាងសង្គមអោយកាន់តែថ្កុំថ្កើងផងដែរ ជាពិសេសជួយប្រជាពលរដ្ឋក្រីក្រ ដើម្បីធ្វើយ៉ាងណាអោយជីវភាពពួកគេកាន់តែមានភាពល្អប្រសើរឡើង។
ព្រះភិក្ខុ ហ៊ិន ពីរ៉ាត់ បានមានសង្ឃដីការបន្តថា សង្គមមួយដែលមានការរីកចម្រើន​ទាល់​តែ​មាន​មេ​ដឹកនាំ​ល្អហើយក៏ត្រូវតែមានការចូលរួមពីវិស័យអាណាចក្រនិងវិស័យពុទ្ធចក្រផងដែរ។ អ្នកដឹកនាំ​ប្រៀប​ដូច​​ជាដើមឈើមួយដើមដែលមានមែកសាខាសម្រាប់ជាទីម្លប់របស់ប្រជាពលរដ្ឋ។ ដើម្បីអោយប្រជា​ពល​រដ្ឋ​មានម្លប់សម្រប់ជ្រក យើងទាំងអស់គ្នាគួគម្បីថែរក្សាដើមឈើអោយបានល្អ ដោយមិនត្រូវកាប់ដើមឈើ​ជិកឬសដើមឈើនោះអោយរលំនោះទេ ។
          លោក ឆន ឈិន ប្រធានក្រុមប្រឹក្សាស្រុកត្រាំកក់ បានមានប្រសាសន៍ថា អំណោយ ទាំង​នេះវាតិចតួច
មែន ប៉ុន្តែវាកើតចេញពីសទ្ធាជ្រះថ្លាពីព្រះទ័យរបស់ព្រះអង្គ ហ៊ិន ពីរ៉ាត់ ចៅអធិការ​វត្ត​លា​យ​បូរ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ជាមួយនឹងអាជ្ញាធរ ហើយវា​ក៍បានដោះស្រាយនូវការ​លំបាក​រប​ស់​បង​ប្អូន​បានមួយគ្រាផងដែរ ។
         លោក ឆន ឈិន បន្តថា ជាមួយនឹងការចូលរួមសកម្មភាពមនុស្សធម៌ ពីសំណាក់ព្រះអង្គ ហ៊ិន ពីរ៉ាត់ ក៍បង្ហាញឲ្យឃើញពីវិស័យពុទ្ធចក្រមិនត្រឹមតែជួយអប់រំផ្លូវចិត្តដល់ពុទ្ធបរិស័ទឲ្យប្រព្រឹត្តតែ អំពើល្អ​នោះ​​ទេ ប៉ុន្តែវិស័យពុទ្ធចក្រក៍ជួយនឹងជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទុក្ខលំបាក របស់ប្រជាពលរដ្ឋទីទាល់ក្រ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារតែអត់អាហារនោះឡើយ​៕

No comments:

Powered by Blogger.