ព័ត៌មានថ្មីៗ
recent

ពលរដ្ឋ ឬមន្រ្តីរាជការ ដែលស្នាក់នៅ កាន់កាប់ជាក់ស្តែងលើដីរដ្ឋ នឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល

លោក យស ណាស៊ី អភិបាលរងខេត្តតាកែវ នៅក្នុងកិច្ចប្រជុំជាមួយនឹង មន្រ្តីរាជការសាលាខេត្ត និងប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីពិភាក្សាក្នុងការធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យ សមិទ្ធផលនានា ដែលជាអំណោយរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលផ្តល់ជូនពលរដ្ឋខេត្តតាកែវ និងការពន្លឿនការអនុវត្តនីតិវិធីក្នុងការជម្រះចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ នូវអចលនវត្ថុ រួមមានដី និងកន្លែងស្នាក់នៅ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ឬមន្រ្តីរាជការ ទទួលបានកម្មសិទ្ធិស្របច្បាប់នោះ បានជម្រុញទៅដល់លោកប្រធានមន្ទីរទាំងអស់ ឲ្យធ្វើបច្ចុប្បន្នភាពនៃការកាន់កាប់ដីរដ្ឋពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ពិសេសអំណោយដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនក្នុងទឹកដីខេត្តតាកែវ ឲ្យហើយរួចរាល់ក្នុងខែកញ្ញានេះដើម្បីបានដឹងពីចំនួនពិតប្រាកដងាយស្រួលក្នុងការដោះស្រាយ ។
លោក យស ណាស៊ី បន្តថា ការជម្រុញ និងពន្លឿននៃការធ្វើបច្ចុប្បន្នភាពនេះ គឺជាការចូលរួមអនុវត្តនូវគោលនយោបាយប្រគល់ដី និងទីតាំងរដ្ឋមួយចំនួន របស់សម្តេចតេជោ ជូនប្រជាពលរដ្ឋ ឬមន្រ្តីរាជការ ដែលបាននឹងកំពុងរស់នៅអស់រយៈពេលយូរលង់មកហើយ លើទីតាំងនេះ ដើម្បីទទួលបានកម្មសិទ្ធិស្របច្បាប់ ពិសេសគឺយើងនឹងជម្រះចេញពីបញ្ជីសារពើភ័ណ្ឌចេញពីទ្រព្យសម្បត្តិរដ្ឋ ។ លោកអភិបាលរងខេត្ត បន្ថែមទៀតថា ចំពោះប្រជាពលរដ្ឋ ឬមន្រ្តីរាជការដែលបាន កាន់កាប់ទីតាំងដីរដ្ឋ ហើយដែលការកាន់កាប់នេះ គឺជាក់ស្តែង យូរលង់ ហើយមានការដឹងលឺពីអាជ្ញាធរភូមិឃុំ នោះយើងនឹងធ្វើការជម្រះចេញពីបញ្ជីសារពើភ័ណ្ឌពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឲ្យគាត់ទទួលបាននូវសិទ្ធិស្របច្បាប់ និងអាចចាត់ចែង អាស្រ័យផល លើទីតាំងនោះបានដោយមិនមានការភ័យខ្លាច ។

ជាមួយគ្នានេះដែរ លោក យស ណាស៊ី ក៍បានក្រើនរំលឹកដល់លោកប្រធានមន្ទីរ ដែលធ្វើបច្ចុប្បន្នភាពលើការងារនេះ មិនត្រូវធ្វើការសុំគ្រលំនឹងមន្រ្តីរបស់ខ្លួន ដើម្បីទទួលបានដីរដ្ឋនោះជាដាច់ខាត ត្រូវធ្វើដោយអព្យាក្រឹត្យ និងរក្សាជំហរធ្វើឲ្យចំអ្នកដែលមិនមែនផ្ទះសម្បែង និងដី ហើយមកស្នាក់នៅលើដីរដ្ឋ ដើម្បីយើងចូលរួមអនុវត្តនូវគោលនយោបាយក្នុងការដោះស្រាយដីរដ្ឋជូនប្រជាជន ដោយគ្មានលំអៀង និងចូលរួមលើកកម្ពស់កម្រិតជីវភាព សុខមាលភាព សុខដុមរមនាដល់ពលរដ្ឋ ៕

No comments:

Powered by Blogger.