ព័ត៌មានថ្មីៗ
recent

ប្រជាពលរដ្ឋខេត្តតាកែវប្រមាណជាង៤ម៉ឺននាក់ស្ថិតក្នុងភាពជាអនក្ខរជន

តាកែវ ៖ មន្រ្តីជាន់ខ្ពស់មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវបានថ្លែងឲ្យដឹងថា ក្នុងចំណោម ប្រជា ពលរដ្ឋខេត្តតាកែវប្រមាណ១លាន៣ម៉ឺននាក់ មានប្រជាពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់​ដែល​មាន​អាយុ​ពី១៥ ឆ្នាំ ដល់អាយុ៤៥ ឆ្នាំ ជាអនក្ខរជន។
ថ្លែងនៅក្នុងពិធីប្រារព្វទិវាអក្ខរកម្មជាតិ ដែលបានរៀបចំធ្វើឡើងនៅសាលាស្រុកអង្គបូរី នៅព្រឹកថ្ងៃ ៦ កញ្ញា ឆ្នាំ ២០១៦នេះ លោកស្រី សារី ផល្លី អនុប្រធានមន្ទីរអប់រំយុវជន​និងកីឡាខេត្តតាកែវ​បាន​ថ្លែងថា បច្ចុប្បន្នខេត្តតាកែវមានអនរក្ខជនចំនួន៤៤.៣៧៦នាក់ ក្នុងនោះស្រ្តីមានចំនួនជាង២ម៉ឺននាក់។ សព្វ​ថ្ងៃថ្នាក់អក្ខរកម្មបានដំណើរការបង្រៀននៅតាមបណ្ដាលក្រុង ស្រុកមួយចំនួន ដែលមានថ្នាក់​ចំនួន​៥២ថ្នាក់ សិស្សអក្ខរកម្មចំនួនជាង៨រយនាក់និងមានគ្រូអក្ខរកម្មចំនួន៥២នាក់។
នៅក្នុងឱកាសនោះលោក អ៊ូច ភា អភិបាលរងខេត្តតាកែវបានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការយកចឹត្តទុកដាក់ខ្ពស់ណាស់ពីបញ្ហាអក្ខរកម្មនេះ ដោយក្នុងនោះបានបង្កើនការចំណាយ​លើវិស័យអប់រំ​និងបានបង្កើនថ្នាក់អក្ខរកម្មនៅទូទាំងប្រទេសថែមទៀតផង ហើយអក្ខរកម្មនេះ វានឹងធ្វើឲ្យប្រជាពលរដ្ឋ ឬកុមារ និងយុវជន ដែលជាអក្ខរជន បានសិក្សារៀនសូត្រ បើទោះបីជាមានអាយុច្រើន ឬបោះបង់ចោល ការសិក្សាក៍ដោយ ក៍អាចឲ្យពួកគាត់មានឱកាសសិក្សាឡើងវិញ ហើយមានចំណេះដឹងប្រកបដោយ​ប្រសិទ្ធិភាព និងមាននិរន្តភាពនៃចំណេះដឹងផងដែរ ។
លោកអភិបាលរងខេត្តក៏បានធ្វើការអំពាវនាវ អោយអាជ្ញាធរភូមិឃុំ​នៅទូទាំងខេត្តតាកែវ​ត្រូវតែ​ជម្រុញ​ប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនណា​ម្នាក់ដែលមិនចេះ​អក្ស អោយចូល​មកសិក្សាថ្នាក់​អក្ខរក​ម្ម​អោយ​​បានគ្រប់ៗគ្នា។ ព្រោះភាពមិនចេះអក្សនិងនាំអោយប្រជាពលរដ្ឋខ្វះការពិចារណា ឆាប់ងាយ​ចាញ់​បោកគេ ជាពិសេសវាធ្វើឲ្យធ្លាក់ទៅក្នុងស្ថានភាពក្រីក្រផងដែរ ដោយសារតែភាពមិនចេះអក្សរ៕

No comments:

Powered by Blogger.