សមាគមអតីតយុទ្ធជនបាននាំយក ថវិកា៤លានរៀល ជូនដល់គ្រួសារសមាជិកសមាគមអតីតយុទ្ធជន
ព្រឹក ថ្ងៃទី 6/9/2016 សមាគមអតីតយុទ្ធជន បាននាំយក ថវិកា 4 លាន ជាថវិការរបស់សមាគម និង អំណោយរបស់ ឯ.ឧ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រួមមាន អង្ករ 1បាវ ទឹកត្រី 2យួ ទឹកស៊ីអ៊ីវ 2 យួ ទឹកសុទ្ធ 5 យួ ជូនដល គ្រួសារសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ ឃឹម សុផល ដែលបានទទួលមរណៈភាពកាលពី ថ្ងៃទី 31/8/2016 ដោយជម្ងឺលើសឈាម នៅភូមិ បឹងលាច ឃុំចំបក់ ស្រុកបាទី ដែរបានការអញ្ជើញចូលរួម ពីលោក អ៊ុក រី អភិបាលស្រុក លោក ណាំ សុភ័ណ្ឌ អធិការរងនគបាល តំណាង លោក ង៉ាន់ សារី អធិការនគបាលស្រុក និងជាប្រធាន សមាគមអតីតយុទ្ធជន ស្រុក លោក ផាវ គឹមសាន្ត មេបញ្ជាការសឹករងស្រុក លោក ម៉េង ម៉ារ៉ាដា មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេឃុំ មេប៉ុស្តិ៍ មេភូមិ ។





No comments: