ពលរដ្ឋខេត្តតាកែវប្រមាណជាង៨ភាគរយបានទៅចុះឈ្មោះបោះឆ្នោតរួចរាល់
តាកែវ ៖ មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តតាកែវ បានថ្លែងអោយដឹងថា ក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្តតាកែវប្រមាណជាង៦០ម៉ឺននាក់ មានប្រជាពលរដ្ឋប្រមាណជាង៥ម៉ឺននាក់ហើយបានមកចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ។
ថ្លែងប្រាប់នៅរសៀលថ្ងៃ អង្គារ៏ នេះ លោក នួន សារ៉ែន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តតាកែវបានថ្លែងថា ចាប់បីថ្ងៃទី១ រហូតដល់ថ្ងៃទី៦ខែកញ្ញា នេះមានប្រជាពលរដ្ឋប្រមាណជាង៥ម៉ឺននាក់ ហើយបើគិតជាភាគរយគឺចំនួន៨,១៧ភាគរយបានមកចុះឈ្មោះបោះឆ្នោតរួចរាល់។ ក្នុងចំណោមប្រជាពលរដ្ឋទាំង១០ក្រុង ស្រុក ប្រជាពលរដ្ឋស្រុកត្រាំកក់និងស្រុកគីរីវង់ បានមកចុះឈ្មោះបានច្រើនជាងគេ ដោយឡែកស្រុកអង្គបូរីមានអាត្រាមកចុះឈ្មោះបានតិចជាងគេ។ ហើយមូលហេតុដែលប្រជាពលរដ្ឋមួយចំនួនមិនទាន់មកចុះឈ្មោះបោះឆ្នោត គឺបណ្ដាលមកពីពួកគាត់រវល់និងការប្រមូលផលស្រូវវស្សា។
លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តតាកែវបានបន្តថា ក្នុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនេះមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ហើយបច្ចុប្បន្ននេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តបាននិងកំពុងតែធ្វើសកម្មភាពយ៉ាងសស្រាក់ស្រាំ ក្នុងការដើរផ្សព្វផ្សាយដោយជិះម៉ូតូចាក់មីក្រូតាមភូមិឃុំអោយប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត និងបានធ្វើលិខឹតផ្ញើទៅប្រធានមន្ទីរពត៌រមាន ដោយស្នើអោយគ្រប់ប៉ុស្តិ៏វិទ្យុក្នុងខេត្តជួយផ្សព្វផ្សាយពីការអំពាវនាវអោយប្រជាពលរដ្ឋក្នុងខេត្តតាកែវមកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ៕







No comments: