នាយឧត្តមសេនីយ៏ គន់ គីម ប្រាប់អោយបងប្អូនអតីតៈយុទ្ធជនទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា
តាកែវ ៖ នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតៈយុទ្ធជនជាង៣រយនាក់នៅក្នុងស្រុកបាទី នៅព្រឹកថ្ងៃ ព្រហស្បត្ត៏ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៦នេះ នាយឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការសមាគមន៏អតីតៈយុទ្ធជន បានជម្រុញអោយបងប្អូណអតីតៈយុទ្ធជនទាំងអស់ ត្រូវតែទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា ខណៈពេលដែលដំណើរឆ្នោតបានចាប់ផ្ដើមរយៈពេលជាង២សប្ដាហ៏មកហើយ។
នាយឧត្តមសេនីយ៏ គន់ គីម បានមានប្រសាសន៏បន្តថា បើបងប្អូនចង់ទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់និងថ្នាក់ដឹកនាំប្រទេស បងប្អូនត្រូវតែទៅចុះឈ្មោះបោះឆ្នោតជាមុនសិន។ បច្ចុប្បន្ននេះគណៈគម្មាធិការជាតិបោះឆ្នោតកំពុងតែចាប់ផ្ដើម ដំណើរការចុះឈ្មោះនៅតាមឃុំសង្កាត់ទូទាំងប្រទេស។ ការទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវនិងកំណត់ជោគវាសនាប្រទេសជាតិ ក៏ដូចជាវាសនារបស់បងប្អូនអតីតៈយុទ្ធជនទាំងអស់ផងដែរ។
នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញដល់អាជ្ញាធខេត្តតាកែវ ក៏ដូចជាកម្លាំងសមត្ថកិច្ច ទាំងអស់ខិតខំយកចិត្ត ទុកដាក់ដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជននៅក្នុងខេត្ត។ ព្រោះអតីតយុទ្ធជនសុទ្ធតែជា អ្នកបានសាងស្នាដៃ និងគុណសម្បត្តិក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសសុទ្ធតែបានរួមចំណែកជួយបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលបានរស់ក្នុងភាពសុខសាន្ត។
ឯកឧត្តមបានបន្តថា បងប្អូនអតីតយុទ្ធជនរបស់យើង គាត់សុទ្ធតែបានសាងស្នាដៃធំណាស់សម្រាប់ជាតិមាតុភូមិ ជាពិសេស ក្នុងបុព្វហេតុស្វែងរកសន្តិភាព បញ្ចប់សង្រ្គាមនៅក្នុងប្រទេសកម្ពុជា នាំមកនូវសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជាដូចពេលបច្ចុប្បន្នដូច្នេះ យើងជាអ្នកកំពុងសោយសុខក្រោយការលះពង់ដ៏ធំធេងរបស់ពួកគាត់ ត្រូវតែយកចិត្តទុកដាក់លើពួកគាត់ឲ្យបានខ្ពស់ ដើម្បីជាការតបស្នងនូវគុណបំណាច់របស់ពួកគាត់៕









No comments: