ឆ្នាំ២០១៧ផ្លូវក្នុងក្រុងដូនកែវនិងត្រូវចាក់កៅស៊ូអោយអស់
តាកែវ ៖ បើគ្មានអ្វីប្រែប្រួលទេផ្លូវដីក្រហមមួយចំនួននៅក្នុងក្រុងដូនកែវរបស់ខេត្តតាកែវនិងត្រូវចាក់កៅស៊ូទាំងអស់នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។
លោក ប៉ែន សាវ៉ន មន្រ្តីជាន់ខ្ពស់សាលាខេត្តតាកែវបានថ្លែងឲ្យដឹងថា គម្រោងរបស់សាលាខេត្តតាកែវបាននិងសួនច្បារនៅមុខវត្តសីហៈរតនារាម រជួសជុលនិងកែលម្អវិមានឯករាជ្យនិងការសាងរូបសំណាកព្រះវិស្នុតំណាងអោយនគគោកធ្លក នៅក្នុងភូមិសិង្ហ សង្កាត់រការក្នុង ផ្លូវចូលមកក្រុងដូនកែវ ហើយនៅជិតព្រះវិស្នុក៏មានការសាងសង់ក្បាលនាគផងដែរ។ ដោយឡែកខេត្តក៏បាននិងកំពុងតែសាងសង់ហេថារចនាសម្ព័ន្ធមួយចំនួននៅក្នុងក្រុងដូនកែវ ហើយនៅក្នុងឆ្នាំ២០១៧ ផ្លូវដីក្រហមទាំងអស់នៅក្នុងក្រុងដូនកែវនិងត្រូវចាក់កៅស៊ូអោយអស់តែម្ដង។
លោក ណុប នី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវបានថ្លែងឲ្យដឹងថា ផ្លូវមួយចំនួននៅក្នុងក្រុងដូនកែវជាគម្រោងរបស់លទ្ធកម្មរបស់សាលាខេត្ត ហើយផ្លូវមួយចំនួនទៀតខាងមន្ទីររបស់លោកបានអ៊ុតកៅស៊ូពីលើព្រមទាំងមានគម្រោងថែទាំផ្លូវមួយចំនួនទៀតផងដែរ។
លោក មូល វិចិត្រ អភិបាលក្រុងដូនកែវបានថ្លែងអោយដឹងថា ក្រុងដូនកែវបច្ចុប្បន្នមានការអភិវឌ្ឍន៏គួអោយកត់សម្គាល់ ដោយផ្លូវមួយចំនួននៅក្នុងក្រុងត្រូវបានចាក់កៅស៊ូ វិមានឯករាជ្យត្រូវបានកែលំអសោភ័ណភាព សួនច្បារនៅក្នុងក្រុងត្រូវបានរៀបចំអោយមានសភាពស្រស់បំព្រងឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋមកលំហែកាយនិងហាត់ប្រាណនៅពេលព្រឹកនិងពេលរសៀល។ ការកែលំអនិងរៀបចំក្រុងដូនកែវនេះគឺក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិអោយចូលមកកម្សាន្តកាន់តែច្រើនឡើងហើយក៏ដើម្បីធ្វើការប្រកួតប្រជែងយកផ្ការំដួលអោយបានបីទងផងដែរ៕
No comments: