ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនប្រជាជនឥតគិតថ្លៃ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្រុកបូរីជលសារ បានចំនួន៤១៧៧នាក់
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣០៦នាក់បានចុះព្យាបាលជំងឺជូនប្រជាជនឥតគិតថ្លៃ បានចំនួន៤១៧៧នាក់នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ និងលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាល ព្រមទាំងលោកឱសថការី ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកប្រធានOD/RH មន្ត្រីសុខាភិបាល OD កោះអណ្តែតនិង អភិបាល អភិបាលរងស្រុក កងកំលាំងទាំងបី ក្រុមយុវជន ៕






No comments: