ឯកឧត្តម ម៉ៅ ថូរ៉ា បានមកប្រាសន៍ថា សមាគមន៍ពងទាកូនស្រែននោងនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់សមាជិកម្នាក់ៗ
នៅក្នុងឱកាសអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានសមាគមន៍ពងទាកូន ស្រែននោង កាលពីព្រឹកថ្ងៃទី ២៩ សីហា ២០១៦ នៅសាលាឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រុញ ទៅដល់សមាគមន៍បន្ទាប់ពីធ្វើការបោះឆ្នោត ជ្រើស រើសប្រធាន-អនុប្រធានសមាគមន៍ហើយ ត្រូវតែគិតគូរ និងរកវិធីសាស្រ្តក្នុងការរកទីផ្សារសម្រាប់លក់ដូរពងទាកូននេះឲ្យបាន ច្រើនទ្វេរដង ពិសេសគឺការរក្សានូវគុណភាព ក៍ដូចជាការជ្រើសរើសពងស្រែផ្ទាល់ ។
ឯកឧត្តម ម៉ៅ ថូរ៉ា បន្ថែមទៀតថា សមាគមន៍ពងទាកូនស្រែននោងនេះ នឹងផ្តល់ អត្ថប្រយោជន៍ច្រើនដល់សមាជិកម្នាក់ៗ ជាមួយនឹងការភ្ញាស់ពងទាកូនកាន់តែច្រើន ការជួយរកទីផ្សារ ការទំនាក់ទំនង ការរក្សានូវតម្លៃ និងការកើនតម្លៃថ្លៃជាងឈ្មួញកណ្តាល ហើយក៍ឲ្យសមាគមន៍ចេះសាមគ្គី មានទំនួលខុសត្រូវ ហើយរក្សាការភ្ញាស់ពងទាកូនមិនឲ្យ បាត់បង់ ពិសេសគឺការបង្ហាញពីគុណភាពនៃពងទាកូនថា ជាពងទាកូនស្រែពិតៗ មិនឲ្យ មានការក្លែងបន្លំបាននៅលើទីផ្សារ ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ការប្រកាន់ជំហរចំពោះការមិនឲ្យមានការក្លែងបន្លំ នៅលើទីផ្សារ និងដើម្បីកុំមួយបាត់បង់ទីផ្សារ ក៍ដូចជាបាក់ទឹកចិត្តរបស់កសិករដែលភ្ញាស់ ពងទានេះ បានជាក្រសួង និងមន្ទីរពាណិជ្ជកម្ម បានចុះសិក្សាស្រាវជ្រាវ នឹងរៀបចំបង្កើត សមាគមន៍ពងទាកូនស្រែននោង ហើយមិនយូរមិនឆាប់នៅចុងឆ្នាំ២០១៦ខាងមុខ ពងទាកូនស្រែននោង តាមរយៈមន្ទីរពាណិជ្ជកម្មខេត្តតាកែវ នឹងយកទៅចុះបញ្ជីម៉ាកពាណិជ្ជសញ្ញា ដើម្បីការពារពីការក្លែងបន្លំ និងធានាបាននូវគុណភាពពងទាកូនស្រែ ដែលភ្ញាស់ ចេញពីដៃកសិករ ។
សូមបញ្ជាក់ការ ការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានសមាគមន៍ពងទាកូន ស្រែននោងនេះ សមាជិក សមាជិការ បានបោះឆ្នោតគាំទ្រលោក សូត្រ សុផល ជាប្រធាន សគមន៍ពងទាកូនស្រែននោង និងអនុប្រធានពីររូបទៀត ដោយអនុប្រធានទី១ លោកស្រី អ៊ួង សុភី និងអនុប្រធានទី២ លោក ហៀក ក្រិល ព្រមទាំងសមាជិក សមាជិកក្នុងសមាគមន៍ ៕
No comments: