ពងទាកូនស្រែរនោងខេត្តតាកែវនិងត្រូវយកទៅចុះបញ្ជីម៉ាកពាណិជ្ជសញ្ញានៅក្រសួងពាណិជ្ជកម្មក្នុងពេលឆាប់ៗខាងមុខនេះ
តាកែវ ៖ ខណៈពេលដែលពងទាកូនស្រែរនោង ដែលស្ថិតនៅក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងតែមានភាពល្បីល្បាញ ក្រសួងពាណិជ្ជកម្មនិងមន្ទីរពាណិជ្ជកម្ម បានចុះសិក្សាស្រាវជ្រាវ នឹងរៀបចំបង្កើតសមាគមន៍ពងទាកូនស្រែននោង ហើយមិនយូរមិនឆាប់នៅចុងឆ្នាំ២០១៦ខាងមុខ ពងទាកូនស្រែននោងរបស់ខេត្តតាកែវ ត្រូវនឹងយកទៅចុះបញ្ជីម៉ាកពាណិជ្ជសញ្ញានៅក្រសួងពាណិជ្ជកម្ម ដើម្បីការពារពីការក្លែងបន្លំ និងធានាបាននូវគុណភាពពងទាកូនស្រែ ដែលភ្ញាស់ចេញពីដៃកសិករពិៗ។
ថ្លែងនៅក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមន៏ពងទាកូនស្រែរោង នៅព្រឹកថ្ងៃ ច័ន្ទ ទី ២៩ ខែ សីហា ឆ្នាំ ២០១៧នេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងឲ្យដឹងថា ខេត្តតាកែវគឺជាខេត្តមួយដែលល្បីល្បាញពងទាកូនជាពិសេសពងទាកូនស្រែរនោង ហេតុដូច្នោះហើយបានជាក្រសួងពាណិជ្ជ កម្មបានប្រឹងប្រែងបង្កើតសមាគមន៏ពងទាកូនស្រែរនោង ដើម្បីលើកទឹកចិត្តកសិករដែលភ្ញាស់ពងទាកូនព្រមទាំងការការពារការក្លែងបន្លំពងទាកូនមួយចំនួនដែលនាំចូលណីបរទេសផងដែរ។
ឯកឧត្តម ម៉ៅ ថូរ៉ា បានមានប្រសាសន៏បន្តថា ការបង្កើតសមាគមន៏ពងទាកូនស្រែរនោងនេះឡើង នឹងផ្តល់ អត្ថប្រយោជន៍ច្រើនដល់សមាជិកម្នាក់ៗ ជាមួយនឹងការភ្ញាស់ពងទាកូនកាន់តែច្រើន ការជួយរកទីផ្សារ ការទំនាក់ទំនង ការរក្សានូវតម្លៃ និងការកើនតម្លៃថ្លៃជាងឈ្មួញកណ្តាល ហើយក៍ឲ្យសមាគមន៍ចេះសាមគ្គី មានទំនួលខុសត្រូវដោយរក្សាការភ្ញាស់ពងទាកូនមិនឲ្យ បាត់បង់ ពិសេសគឺការបង្ហាញពីគុណភាពនៃពងទាកូនថា ជាពងទាកូនស្រែពិតៗ មិនឲ្យ មានការក្លែងបន្លំបាននៅលើទីផ្សារ ៕
No comments: