មន្ទីរកាល់ម៉ែត និងភាគីជប៉ុន បើកសិក្ខាសាលា «ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី»
(ភ្នំពេញ)៖ ឆ្លើយតបចំពោះសន្ទុះ នៃការអភិវឌ្ឍន៍របស់ខ្លួន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ មន្ទីរពេទ្យកាលម៉ែត សហការជាមួយភាគីជប៉ុន បានរៀបចំសិក្ខាសាលា� «ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី» មានទាំងទ្រឹស្តី និងការអនុវត្ត លើការបណ្ដុះបណ្ដាលពីក្រុមសាស្រ្តចារ្យវេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន ជាគុណប្រយោជន៍ជួយបំពេញបន្ថែមបទពិសោធន៍ល្អៗ ជាច្រើន និងជាទន់ដ៏សំខាន់សម្រាប់ជួយឲ្យ ក្រុមគ្រូពេទ្យកម្ពុជា កាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធិភាព និងគុណភាព ក្នុងមន្ទីរពេទ្យកាលម៉ែត ក៏ដូចជាសម្រាប់មន្ទីរពេទ្យដ៏ទៃទៀត។
សិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី» នេះធ្វើឡើងរវាងមន្ទីរពេទ្យកាលម៉ែត និងសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុនក្រោមអធិបតីភាពលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីលោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត៕
ដកស្រង់ពីហ្វេសប៊ុក




No comments: