កំណែទម្រង់របស់ក្រសួងអប់រំ បានដាក់ចេញគោលការណ៍យ៉ាងច្បាស់ថា អ្នកចេះគឺជាប់
នៅព្រឹកថ្ងៃទី ២២ សីហា ២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យជាស៊ីមតាកែវ ឯកឧត្តម ហោ ប៉េង អនុប្រធានគណៈមេប្រយោគទូទាំងប្រទេស រួមជាមួយឯកឧត្តម ទួន ស៊ីផាន់ អ្នកសង្កេតការណ៍ សមាជិក អចិន្រ្តៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអញ្ជើញកាត់ស្រោមវិញ្ញាសារសម្រាប់ដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ។
ឯកឧត្តម ហោ ប៉េង អនុប្រធានគណៈមេប្រយោគទូទាំងប្រទេស នៅក្នុងឱកាសកាត់ស្រោមវិញ្ញាសារប្រឡង បានមានប្រសាសន៍ទៅកាន់ក្មួយៗដែលជាបេក្ខជនប្រឡងថា នេះជាពេលវេលាសម្រាប់ក្មួយៗបញ្ជេញឲ្យអស់ពីសមត្ថភាពក្នុងការប្រឡង ដែលរៀនរយៈពេល១២ឆ្នាំកន្លងផុតទៅ ហើយក្រោមការកំណែទម្រង់របស់ក្រសួងអប់រំ បានដាក់ចេញគោលការណ៍យ៉ាងច្បាស់ថា អ្នកចេះគឺជាប់ ហើយអ្នកមិនចេះគឺធ្លាក់តែម្តង នេះជាគោលការណ៍នៃកំណែទម្រង់របស់ក្រសួងក្នុងការរឹតបន្តឹងពេលប្រឡង ។
ឯកឧត្តម ហោ ប៉េង បន្តថា ក្នុងពេលកំពុងតែប្រឡង សូមក្មួយៗគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុង ដោយមិនត្រូវបង្កនូវភាពអាណាធិបតេយ្យក្នុងបន្ទប់ប្រឡង ហើយក៍មិនត្រូវលួចចម្លងគ្នាទៅវិញទៅមកដែរ ពិសេសមិនត្រូវប្រើប្រាស់ស្ម្វាតហ្វូន ដើម្បីថតបញ្ជូនសារឲ្យគ្នា ឬបង្ហោះក្នុងបណ្តាញសង្គមFacebook ជា ដាច់ខាតព្រោះវារឹតតែធ្វើឲ្យមានភាពរយ៉ែរយ៉ៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម ហោ ប៉េង ក៍បានស្នើដល់អនុរក្ស ក៍ដូចជាអ្នកសង្កេតការណ៍ ត្រូវរឹតបន្តិចឲ្យមែនទែន ដោយមិនត្រូវមានការយោគយល់នោះឡើយ ហើយក៍មិនត្រូវឲ្យបេក្ខជនដើរចម្លងគ្នាពីតុមួយទៅតុមួយពិសេសគឺហាមដាច់ឃាតការស៊ីសំណូក។
សូមបញ្ជាក់ការ សម្រាប់ការប្រឡងមធ្យសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ នៅទូទាំងខេត្តតាកែវ មានបេក្ខជន បេក្ខនារីដែលមកដាក់ប្រឡង និងបេក្ខជនស្វ័យរិនសរុបចំនួន ៨៤៩៩នាក់ ស្រី ៣៧៥២នាក់ មានមណ្ឌលប្រឡង១៣មណ្ឌល ក្នុងនោះមណ្ឌលប្រឡងតាមស្រុក មាននៅស្រុកទ្រាំង ក្រុងដូនកែវ និងស្រុកត្រាំកក់ ៕
ប្រភពដោយ វិទ្យុគោកធ្លក
No comments: