ព័ត៌មានថ្មីៗ
recent

ពេលឆ្កែខាំតើយើងគួរធ្វើដូចម្ដេច ?

• ចូរលាងសម្អាតរបួសនោះ ជាមួយទឹក និងសាប៊ូ។ បើសិនជាមានអាល់កុល នៅផ្ទះស្រាប់ អ្នកអាចលាងសម្អាតរបួសនោះបាន ដើម្បីសម្លាប់មេរោគ។ ការធ្វើបែបនេះ អាចជួយលាងសម្អាតទឹកមាត់ និងធូលីដី ចេញពីកន្លែងមានបញ្ហានោះបាន។
• ចូរពិគ្រោះជាមួយគ្រូពេទ្យ ក្នុងរយៈពេល ២៤ ម៉ោង និងទទួលយកការចាក់ថ្នាំដំបូង (បើសិនជាចាំបាច់) ដើម្បីបង្ការការបង្ករោគ។
មនុស្សភាគច្រើន តែងប្រើវិធីព្យាបាល នៅផ្ទះដោយខ្លួនឯង ឬលាបថ្នាំនៅលើរបួស ដើម្បីឲ្យឆាប់ជា។ ប៉ុន្តែ របៀបព្យាបាលជំងឺ និងបង្ការជំងឺឆ្កែឆ្គួតដែលត្រឹមត្រូវនោះ គឺការចាក់វ៉ាក់សាំង និង Immunoglobulin។ ដោយសារតែមេរោគបង្កជំងឺឆ្កែឆ្គួត គឺជាវីរុស ដូច្នេះ ការលាបថ្នាំសម្លាប់បាក់តេរី នឹងមិនមានប្រសិទ្ធភាពឡើយ។
ប៉ុន្តែ អ្នកអាចលាបថ្នាំសម្លាប់បាក់តេរីនេះបាន ដើម្បីបង្ការការបង្ករោគផ្សេងៗ ប៉ុន្តែ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានលឿនបំផុត តាមតែអាចធ្វើទៅបាន។ មនុស្សភាគច្រើនមិនបានដឹងថា ការដែលឆ្កែខាំ អាចបណ្តាលឲ្យស្លាប់បាន បើសិនជាមិនមានការព្យាបាល ទាន់ពេលវេលា។
ជាមួយគ្នានេះដែរ មេរោគឆ្កែឆ្គួត មិនអាចព្យាបាលបានទេ ដូច្នេះ យកល្អ គួរតែយល់ដឹងអំពី ភាពធ្ងន់ធ្ងររបស់វា និងទទួលយកការព្យាបាលឲ្យបានលឿនទៅ៕

No comments:

Powered by Blogger.