ព័ត៌មានថ្មីៗ
recent

ស្នងការខេត្តតាកែវប្រាប់អធិការក្រុងស្រុកអោយបង្រ្កាបល្បែងស៊ីសងអោយអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន

ឯកឧត្តម​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ​ បានធ្វើការដាស់តឿន​អោយអធិការក្រុងស្រុកទាំង១០ និងមន្រ្តីនគបាលពាក់​ព័ន្ធមួយចំនួនទៀត ត្រូវធ្វើយ៉ាងណាបង្រ្កាបអោយខាង​តែបាន នូវល្បែងស៊ីសងគ្រប់ប្រភេទ​ដែលកើតឡើងនៅ​ក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងផុលផុសនៅតាមបណ្ដាលស្រុកមួយចំនួន។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសេចក្ដីណែនាំរបស់ អគ្គស្នងការនគបាលជាតិដល់មន្រ្តីនគរបាលទូទាំងប្រទេស នៅរសៀលថ្ងៃ ច័ន្ទ ទី ៨ ខែ សីហា ឆ្នាំ ២០១៦ នេះ ឯកឧត្តម​ឧត្តមសេនីយ៏ទោ អ៊ុក សំណាង បានថ្លែងថា កន្លងមកនៅតាមបណ្ដាលស្រុកមួយចំនួនមានការបើកល្បែងស៊ីសងយ៉ាងចំហតែម្ដង ស្រុកខ្លះបើកនៅជិត​សាលាស្រុកថែមទៀតផង។ សកម្មភាពនេះធ្វើអោយមានការរិះគន់​ពីសំណាក់ប្រជា​ពលរដ្ឋមកលើអាជ្ញាធរ ជាពិសេសមកលើមន្រ្តី​នគបាលតែម្ដង​ ដែលមិនបង្រ្កាបល្បែងខុសច្បាប់នេះ។
ឯកឧត្តម​ស្នងការខេត្តតាកែវបានមានប្រសាសន៍បន្តថា ហេតុអ្វីបានជាមន្រ្តីនគរបាលយើងមិនបង្រ្កាប? ឬមួយក៏មន្រ្តីយើងបានទទួលសំណែនពីពួកបើកល្បែងទាំងអស់នោះ! ដូច្នោះចាប់ពីថ្ងៃនេះទៅបើមានមន្រ្តីនគរបាលណាម្នាក់ ជាប់ជំពាក់វាក់វិនជាមួយពួកអ្នកបើកល្បែងទាំងអស់នោះត្រូវតែដកខ្លួនជាបន្ទាន់ហើយត្រូវតែធ្វើការបង្រ្កាបដោយគ្មានយោគយល់។ ក៏ប៉ុន្តែបើមានមន្រ្តីនគបាលនៅបន្តពាក់ព័ន្ធទៀតយើងនិងធ្វើការពិន័យតាមកងកំលាំងនគរបាលជាតិ​ឬអាចបញ្ចូនខ្លួនទៅអង្កភាពប្រឆាំងអំពើពុករលួយថែមទៀតផង៕

No comments:

Powered by Blogger.