អាជ្ញាធខេត្តតាកែវស្នើអោយអាជ្ញាធខេត្តអានយ៉ាងរបស់វៀតណាមសហការប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន
តាកែវ ៖ ខណៈពេលដែលការប្រើប្រាស់និងការចែកចាយគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជាជា ពិសេស សម្រាប់ខេត្តតាកែវគ្មានការថមថយនោះ អាជ្ញាធខេត្តតាកែវបានធ្វើការស្នើសុំ អោយអាជ្ញាធខេត្តអាន យ៉ាង របស់វៀតណាមជួយបណ្ដុះបណ្ដាលមន្រ្តី ដែលធ្វើកិច្ចការនេះនិងជួយកសាងមជ្ឈមណ្ឌល បន្សាប គ្រឿង ញៀនជាពិសេសសហការជួយទប់ស្កាត់ បទល្មើសគ្រឿងញៀនឆ្លងដែនរវាងខេត្តទាំងពីរ។
ការលើកឡើងបែបនេះរបស់អាជ្ញាធខេត្តតាកែវ ខណៈពេលដែលខេត្តទាំងពីរបានធ្វើសន្និបាត បូក សរុបការងារសហប្រតិបត្តិការ៦ខែដើមឆ្នាំ២០១៦ នៅទីក្រុងឡុងសៀង ខេត្តអាងយ៉ាង សាធារណរដ្ឋ សង្គម និយមវៀតណាម។ ថ្លែងនៅចំពោះប្រធានគណៈកម្មាធិការប្រជាជនវៀតណាម និងមន្រ្តីវៀត ណាមជាច្រើន ទៀត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានថ្លែងថា កម្ពុជាមិនមែនជាប្រទេស ផលិតគ្រឿងញៀន នោះទេ ក៏ប៉ុន្តែកម្ពុជាជាប្រទេសឆ្លងកាត់ និងជាអ្នករងគ្រោះដោយសារតែគ្រឿងញៀននេះ។ ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជាមិនមានការធ្លាក់ចុះ នោះទេបើទោះបីជាអាជ្ញាធបាន ធ្វើសកម្មភាពបង្រ្កាបយ៉ាងខ្លាំងក្លា ក្ដីជាពិសេសនៅខេត្តតាកែវបញ្ហាគ្រឿងញៀន ជាបញ្ហាក្ដៅគគុកមួយ ដោយ ក្នុងនោះអាជ្ញាធខេត្តបានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអទិភាពទី១ដែលត្រូវ យកចិត្តទុកដាក់មុនគេ។
ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏បន្តថា ប្រសិនបើបញ្ហាគ្រឿងញៀន នៅតែបន្តញីញាំ ខេត្តតាកែវខ្លាំងក្លាបន្តទៅទៀតនោះ វាពិតជានិងឆ្លងរីករាលដល់ខេត្តអានយ៉ាង ដែលជាប់និងខេត្តតាកែវ ជាក់ ជាពុំខាន ដូច្នោះភាគីខេត្តអានយ៉ាងគួតែតែសហការ ជាមួយភាគីខេត្តតាកែវក្នុងការប្រយុទ្ធ ប្រឆាំងបញ្ហា គ្រឿងញៀននេះអោយបានខ្លាំងក្លាដើម្បីកាត់បន្ថយបញ្ហានេះអោយធ្លាក់មកនៅកម្រឹតទាបបំផុត៕
អត្ថបទដោយ៖ បាយ័នព័ត៌មាន












No comments: