ក្រុមគ្រូសារអតីតៈយុទ្ធជនពលីនិងពិការជិត៣រយនាក់ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តតាកែវ
តាកែវ ៖ ក្រុមគ្រូសារអតីតៈយុទ្ធជនពលីនិងពិការចំនួន២៨៤នាក់ ដែលមានទីលំនៅក្នុង ស្រុកកោះ អណ្ដែត ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមួយចំនួនទៅចែកជូនកាលពីរសៀលថ្ងៃ ពុធ ទី ១៧ ខែ សីហា ឆ្នាំ ២០១៦នេះ។
លោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានថ្លែងឲ្យដឹងថា បងប្អូនអតីតៈយុទ្ធជនទាំងអស់ពិតមានជាគុណធំធេងណាស់ ចំពោះជាតិមាតុភូមិ ប្រទេសជាតិយើងមានសន្តិភាព មានការអភិវឌ្ឍន៏គ្រប់បែបយ៉ាងនាសព្វថ្ងៃនេះពិតជា ពិតជាមិនអាចខ្វះ បាន ពីការចូលរួមរបស់បងប្អូនអតីតៈយុទ្ធជនយើងនោះទេ។ ការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតៈយុទ្ធជនយើងចំពោះប្រទេសជាតិ គឺគ្មានអ្នកណាអាចបំភ្លេចបាននោះទេ។
លោកជំទាវប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានមានប្រសាសន៏បន្តថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែគិតគូពីសុខទុក្ខរបស់បងប្អូន អតីតៈយុទ្ធជន ដោយលោកបានជួយដោះស្រាយបញ្ហាលំបាករបស់បងប្អូន យើងច្រើនណាស់កន្លងមក ហើយសម្តចទាំងពីរលោកក៏បានធ្វើការណែនាំ អោយមន្រ្តីក្រោមឱវាទទាំងអស់ត្រូវតែតាមដាន និងយក ចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនអតីតៈយុទ្ធជនយើង ហើយត្រូវតែចុះទៅជួយជាបន្ទាន់បើបងប្អូន អតីតៈជនយើងជួបនូវបញ្ហាជីវភាពប្រចាំថ្ងៃ។
គួបញ្ជាក់ថាអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកទៅចែកជួនដល់ក្រុមគ្រូសារអតីតៈយុទ្ធជនពលី និងពីការនោះក៏មានការចូលរួមឧបត្ថមពីក្រុមហ៊ុន អាន កូ ផងដែរ៕
No comments: