អភិបាលខេត្តតាកែវប្រាប់អភិបាលស្រុក២ដែលទើបតែងតាំងថ្មី អោយបង្រ្កាបល្បែងស៊ីសងនិងគ្រឿងញៀនអោយខាងតែបាន
តាកែវ ៖ នៅក្នុងឱកាសអញ្ចើញចូលរួមប្រកាសតែងតាំង អភិបាលស្រុក២របស់ខេត្តតាកែវគឺស្រុកគីរីវង់និងស្រុកត្រាំកក់ អភិបាលខេត្តតាកែវឯកឧត្តម ឡាយ វណ្ណៈ បានប្រាប់អោយអភិបាលស្រុកទាំងពីរត្រូវធ្វើយ៉ាងណាបង្រ្កាបអោយខាងតែបាន នៅល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាកន្ទុយលេខជាដើមហើយជាពិសេសការប្រើប្រាស់គ្រឿងញៀន ដែលកំពុងតែរីករាលដាលដល់ភូមិឃុំរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏បន្តថា ស្រុកគីរីវង់ និងស្រុកត្រាំកក់ គឺជាស្រុកដែលសំបូរទៅដោយការប្រើប្រាស់និងចែកចាយគ្រឿងញៀន ដោយឡែកល្បែងកន្ទុយលេខនៅស្រុកត្រាំកក់គឺមានសភាពខ្លាំងក្លាជាងគេ ដូច្នោះអភិបាលស្រុកដែលទើបតែងតាំងថ្មី ត្រូវធ្វើយ៉ាងណាបង្រ្កាបអោយខាងតែបាននូវអំពើខុសច្បាប់ទាំងអស់នេះ ដើម្បីការពារភូមិឃុំសុវត្តិភាពជួនប្រជាពលរដ្ឋ ព្រោះបើភូមិឃុំរបស់ប្រជាពលរដ្ឋមានការប្រើប្រាស់គ្រឿងញៀន មានល្បែងស៊ីសង វាពិតជាបង្កបញ្ហាអសន្តិសុខក្នុងភូមិឃុំ របស់ពួកគាត់ជាពុំខាន។
ឯកឧត្តម ឡាយ វណ្ណៈ បានថ្លែងបន្តថា កន្លងមកប្រជាពលរដ្ឋមួយចំនួន បានធ្វើការចោទប្រកាន់កំលាំងសម្ថកិច្ចយើងថាបានព្រងើយកន្តើយ មិនដោះស្រាយនៅពេលដែលប្រជាពលរដ្ឋបានប្ដឹងពីរឿងក្មេងប្រើប្រាស់និងចែកចាយគ្រឿងញៀន ហើយសាច់ញាតិមន្រ្តីខ្លះបានធ្វើមេកន្ទុយលេខថែមទៀតផង។ បញ្ហានេះវាបានជះឥទ្ធិលពលមិនល្អ ដល់សតិអារម្មណ៏របស់ប្រជាពលរដ្ឋ ដើម្បីលប់បំបាត់បញ្ហានេះអភិបាលស្រុកថ្មីត្រូវតែចាត់វិធានការណ៏ក្ដៅ ដោយមិនត្រូវមានការយោគយល់ ដល់អ្នកប្រព្រឹត្តទង្វើខុសច្បាប់ណាម្នាក់នោះទេ៕ ប្រភពដោយ BayonTV
No comments: